មានដុងដល់ហើយប្អូនៗ!!! ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនពីបទបង្កហឹង្សា ដោយចេតនា ដែលបានកាប់ទៅលើ បុរសម្នាក់រងរបួសធ្ងនធ្ងរ
ខេត្តព្រះសីហនុៈ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនពីបទបង្កហឹង្សា ដោយចេតនា ដែលបានប្រព្រឹត្តកាលពីម៉ោង២កន្លះយប់រំលងអាធ្រាត្រ ស្ថិតនៅក្រុមទី១០ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហុ ។
ជនសង្ស័យទាំង៣នាក់ មានឈ្មោះដូចខាងក្រោមៈ ១.ឈ្មោះ ម៉ែន សុខហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ជនដៃដល់ជាអ្នកកាប់ ។ ២.ឈ្មោះ ភាព វ៉ាន់ឆៃ ហៅញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ម្ចាស់កាំបិតជាអ្នកសមគំនិត និងជាអ្នកដើមហេតុបង្ករឿង ។ ៣.ឈ្មោះ សៀង ដូ ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន បច្ចុប្បន្នរស់នៅក្រុមទី២០ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ សមគំនិត ជាអ្នកបើកម៉ូតូ ។ រីឯជនរងគ្រោះមានឈ្មោះ ឡូង ផារី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ នៅហាងខារាអូខេ នគរសំរិទ្ធ មានទីនៅក្រុមទី២០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរងរបួស ត្រង់ក្បាល ត្រចៀកខាងឆ្វេង បច្ចុប្បន្នបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ។ មូលហេតុ ជនរងគ្រោះតាមរករឿងជនសង្ស័យ ដោយជនសង្ស័យបានដឹកប្រពន្ធជនរងគ្រោះដើររកស្រីកំណាន់ របស់ជនរងគ្រោះ ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។