យូប៊ីន លេងមួយអស់ដៃ សឹងតែធ្វើឲ្យ វ៉ៃហាំង ដួលទល់ផ្អកទៅហើយ...(មានវីដេអូ)
-

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន និងតារាសម្តែងប្រុស លោក ខាត់ វ៉ៃហាំង កាន់តែមានភាពជិតស្និទ្ធគ្នា ធ្វើឲ្យប្រិយមិត្ត និងមិត្តៗអ្នកគាំទ្រជាច្រើន គិតថាអ្នកទាំងសាកសមជាគូរស្នេហ៍ខ្លាំងពិតមែន។

បើយោងតាមគណនីហ្វេសប៊ុករបស់តារាសម្តែង កញ្ញា យូប៊ីន បានធ្វើការបង្ហោះវីដេអូឃ្លីបមួយ ធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រផ្ទុះសំណើចជាខ្លាំង បន្ទាប់ពីឃើញសកម្មភាពនៅក្នុងវីដេអូឃ្លីបនោះ។ នៅក្នុងវីដេអូឃ្លីបនោះ បង្ហាញពីសកម្មភាពរបស់អ្នកទាំងពីរ នៅក្នុងក្លឹបហាត់ប្រាណមួយកន្លែង ដោយបុរសសង្ហា វ៉ៃហាំង ធ្វើជាគ្រូបង្វឹក និងប្រាប់ពីរបៀបនៃការហាត់ប្រាណដ៏កញ្ញាទៀតផង។ តែអ្វីដែលធ្វើឲ្យកញ្ញា ស៊ិន យូប៊ីន ហ៊ានធ្វើបាបគ្រូបង្វឹករូបនោះ ប្រហែលជាខឹងខ្លាំង និងមានចិត្តចង់សងសឹកទៅលើលោកវិញ ព្រោះថាការពីថ្ងៃខួបកំណើតកញ្ញា ដែលទើបតែកន្លែងផុតទៅថ្មីនេះ វ៉ៃហាំង បានធ្វើបាបកញ្ញាយ៉ាងចាស់ដៃតែម្តង ទើបលើកនេះកញ្ញាចង់ធ្វើបាបវិញ (ជារបៀបលេងសើចគ្នា)។
ពិតជារំភើបខ្លាំងណាស់ ក្រោយពីបានឃើញវីដេអូឃ្លីបមួយនេះ វាហាក់ដូចជាគូរស្នេហ៍ថ្មីថ្មោង ប្រលែងលេងនឹងគ្នាចឹងដែរ។
មានវីដេអូ៖ ប្រភព៖ Shin Yubin