ចុម...ដូច្នឹងផង!! ក្រុមនារីកោសជប់លួចដូរលុយដុល្លាហ្សិន៤០០ដុល្លាអាមេរិកហើយអ្នកកាសែតទៅថតជះទឹកដេញអ្នកកាសែតទៀត
ភ្នំពេញ ៖ បុរសម្នាក់មិនស្រួលខ្លួនជិះម៉ូតូចូលទៅកោសជប់ត្រូវនារីកោសជប់លួចប្តូរលុយហ្សិនដាក់ដុល្លាសែនខ្មោចអោយវិញ។
ហេតុការណ៏លួចដូរលុយខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ស្ថិតក្នុងហាងម៉ាស្សាកោសជប់គ្មានស្លាកយីហោនៅផ្លូវ៣០ម៉ែត្រសង្កាត់ស្ទឹងមានជយ័ទី៣ ខណ្ឌមានជយ័។ បើយោងតាមសម្តីបុរសដែលត្រូវគេលួចដូរលុយខ្មោចអោយដោយសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់មិនស្រួលខ្លួនក៏បានជិះម៉ូតូចូលអោយនារីដែលនៅហាងខាងលើកោសជប់អោយហើយពេលនោះនារីដែលកោសជប់អោយគាត់នោះបានអោយគាត់ដោះខោជើងវែងភ្ជួរនិងជញ្ជាំងហើយក៏អោយគាត់ពោបផ្កាប់មុខរួចក៏ជប់ខ្យល់អោយគាត់ខណះពេលដែលគាត់ដេកផ្ងាប់មុខនារីម៉ាស្សាខាងលើបានធ្វើសកម្មភាពលួចដូរលុយដុល្លាសែនខ្មោចអោយគាត់វិញចំនួន៤០០ដុល្លា ក្រោយពេលរូបគាត់បានកោសជប់រួចរាល់រួចលើកខោយកមកស្លៀកវិញបំរុងនិងយកលុយអោយថ្លៃកោសជប់ស្រាប់តែឃើញលុយសែនខ្មោចបាត់ដុល្លាមែនទែនអស់រលីងទើបមានការឆោរឡោរជិះម៉ូតូទៅប្តឹងប៉ូលិសប៉ុស្តិអូបែកក្អមអោយជួយអន្តរាគមន៏ភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិអូរបែកក្អមបានអោយបុរសខាងលើជូនទៅចង្អុលកន្លែងកោសជប់តាមពិតនៅទឹកដីខណ្ឌមានជយ័សង្កាត់ស្ទឹងមានជយ័៣សោះតែទោះជាខុសទឹកដីយ៉ាងណាក៏ដោយក៏កម្លាំងនគរបាលប៉ុស្តិអូរបែកក្អបានអោយនារីម៉ាស្សាយកលុយដុល្លាហ្ស៊ិនមកប្រគល់អោយបុរសខាងលើចំនួន៤០០ដុល្លាវិញភ្លាមៗផងដែរ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។