ក្រោយផ្ទុះរឿងរិះគន់ និងជេកប់ៗ ពីអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេលនេះលោក សុខសាន្ត ចេញមុខបកស្រាយ មិនមែនលោក បន្សល់ទុកសង្សារឲ្យសងគេជំនួសណ ហេតុផល...(មានវីដេអូ)
សីហា
-

ក្រោយផ្ទុះរឿង គូស្នេហ៍មួយគូ ជិះម៉ូតូមួយគឿង ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តគេ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារដោះស្រាយមិនត្រូវគ្នា ភាគីខាងបុរសបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកនារីជាសង្សារឲ្យសងគេជំនួស។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ដោយសារតែមានការរិះគន់ ហើយជេពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ទើបម្ចាស់គណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក សុខសាន្ត បកស្រាយថា ៖ "តបសារ ម៉ាព្រឹក រឿងបុករត់ទុក អូនចោល។??? មើលមួយយប់ សើចនឹងចំណង ជើងលោកអ្នក កាសែត។ បើចង់រត់ចោល រត់តាំងពីអ្នកកាសែតមិនទាន់មក មិនមែន នៅចចារ សំណងទេ។ ទទួលថាយើងចេញពីកន្លែងកើតហេតុ គឺ ព្រោះមិនចង់មានមុខ នៅក្នុងកាសែតតែ នៅតែមាន ហើយខ្លាំង ជាងមិននៅទៀត។ និយាយថាខ្ញុំខុស ក៏បាន ដែលទៅបុកគេពីក្រោយ ហើយម្ចាស់រថយន្ត ចុះមក ហើយទារអោយខ្ញុំសង ហើយខ្ញុំនិយាយសំរួលគ្នា ទៅ ម្ចាស់ឡានទារ 60$ ខ្ញុំក៏ត អោយ 30$ តែមិនព្រម រហូតដល់ខ្ញុំ ព្រម 60$ ស្រាប់តែទារ ខ្ញុំ 100$ (នៅពេលអ្នកកាសែតមក) ឃើញអញ្ចឹងខ្ញុំក៏ជិះ ចេញ ដោយអោយសង្សារខ្ញុំនៅទីនោះ និយាយ។ ដល់ពេលខ្ញុំមិននៅម្ចាស់ឡានបែរ ព្រមទទួលសំណង 50$ (មិនដឹងមានហេតុការណ៌អីបន្ទាប់ទេ)។ តែនិយាយក្នុង Tvfb ឡើងឡូយ បើគាត់នៅនិយាយ 40$ ក៏យកដែរ???សើចមួយយប់។ បន្ទាប់ពីសងលុយគេហើយ ខ្ញុំជិះជូនគាត់ទៅផ្ទះវិញដោយមិនបានរត់ចោល។ ចប់ ចំនងជើងចាក់ដោតមែន សំខាន់ តែតែ ស្ករ ស្ករ សុទ្ធតែឯងថោក ខូចbrand Ducati ម៉ូតូខ្ចីគេ សួរថា ជិះម៉ូតូនឹង ម៉ែទិញអោយ ឬទិញខ្លួនឯង នុង? ជិះម៉ូតូ Ducati អស់ប៉ុន្មានគឿងហើយ ឬទើបតែសុំម៉ែបានជិះ? មុនថាអោយគេ មើលរក profile គេផងស្រួល tag អោយគេ។"។