រថយន្តទំនើបម៉ាកលុចសុីសCT200h បើកបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាង ឯម្ចាស់រងរបួសស្រាល
ភ្នំពញ៖ បុរសម្នាក់បើករថយន្តលឿនពេកបណ្តាលឲ្យទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាងម្ចាស់រងរបួស។
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈាមចូលថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកលុចសុីសCT200hពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-6787 បានធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកចំណុចកើតហេតុក៏បានបត់ស្តាំមកផ្លូវកម្ពុជាក្រោម ហើយបានរេចង្កូតទៅបុកបង្កាន់ស្ពាន៧មករាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរេចង្កូតមកបុកបង្កាន់ដៃស្ពានម្ខាងទៀត ធ្វើឲ្យដាច់កង់ម្ខាងផ្នែកខាងមុខចេញមកក្រៅ ទៅលេងរួច។ រីឯម្ចាស់រថយន្តរងរបួសតិចតួចហើយត្រូវបានមិត្តភក្តិដឹកយកទៅបាត់។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។