ព្រះតេជគុណ ស៊ាន ច័ន្ទដារ៉ា នាំយកអំណោចទៅជួនដល់ បងស្រីពិការរដៃជើងដែលរស់នៅយ៉ាងលំបាក និងត្រូវចិញ្ចឹមគ្រួសារ នៅខេត្តសៀមរាប...(មានវីដេអូ)
-

ជីវិតប្រៀបបាននឹង ទឹកលើស្លឹកឈូក ម្តង ត្រជាក់ ម្តងក្តៅ មានសុខខ្លះ​ ទុក្ខខ្លះ តែអ្វីដែលលោកអ្នកមិនដែលឆ្លងកាត់ក្នុងជីវិតនោះ ពិតជាមានច្រើនពិតមែន។ យ៉ាងណាមិញដូចជាជីវិតបងស្រីម្នាក់នៅខេត្តសៀមរាប គាត់ខិតខំរស់អស់រយៈពេល ២៨ឆ្នាំ​មកហើយ ហើយរឿងអ្វីក៏បងស្រីធ្លាប់ជួបដែរ។ បងស្រីប្រឹងដើររើសកំប៉ុង ដើម្បីចិញ្ចឹមជីវិត ចិញ្ចឹមម្តាយ បងស្រី ដែលមានជំងឺជាប់ខ្លួន ភាពលំបាកមួយនេះ ពិតជាមិនខកបំណងនោះទេ ក្រោយពេលជួបនឹងព្រះតេជគុណមួយអង្គ បានទៅសម្ភាសន៍បងស្រី ហើយបន្ទាប់មកក៏មានជំនួយពីសប្បុរសជនជាបន្តបន្ទាប់ផងដែរ។ កាលពីម្សិលមិញ ព្រះតេជគុណ ស៊ាន ច័ន្ទដារ៉ា ក៏បានទៅជួបជាមួយបងស្រី ដោយនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គបានរៀបរាប់ថា "បងស្រី ពិការដៃជើងពិតមែន តែគាត់មិនពិការគំនិតនោះទេ និងមានចិត្តជ្រះថ្លាបំពេញបុណ្យផងដែរ នៅក្នុងនោះក៏មានលេខទូរស័ព្ទបងស្រីផងដែរ ប្រសិនបើមានបងប្អូនចង់ជួយដល់បងស្រី អាចទំនាក់ទំនងទៅលេខ 097 399​ ​2366"

មានវីដេអូ៖ ប្រភព៖ ស៊ាន ច័ន្ទដារ៉ា