ក្រុមចោរប្លន់វ័យក្មេង៦នាក់ និងម៉ូតូ៤គ្រឿង ដុំថ្ម១ដុំ ត្រូវនគរបាលខណ្ឌមានជ័យបញ្ចូនទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លំាងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនខ្លួនក្រុមជនសង្ស័យវ័យក្មេង៦នាក់ ជាប់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។
នគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ដែលឃាត់ខ្លួនបាន ៖ ទី១ឈ្មោះ លី ឌីណា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ /ទី២ឈ្មោះ ហាក់ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ /ទី៣ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ /ទី៤ឈ្មោះ គង់ មេង ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ /និងទី៥ឈ្មោព បាន ធានហ្វូ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ /និងទី៦ឈ្មោះ ឃឹម វាសនា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រិទ្ធ រងរបួសបញ្ជូនទៅមន្ទីរពេទ្យនិងម្នាក់ទៀតឈ្មោះ តារា អាយុ ២៩ ឆ្នាំនៅម្ដុំផ្សារសូឡា រីឯម៉ូតូដែលត្រូវបានជនសង្ស័យវាយប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញភ្នំពេញ1GV-9242 ។ គួររំលឹកថា ជនសង្ស័យ៦នាក់ខាងលើ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោង ៣និង ៣០ នាទីទៀបភ្លឺថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ នៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចខណ្ឌចំការ មនធ្វើការឃាត់បានជនសង្ស័យ២នាក់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ លុះដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀត នៅខណ្ឌច្បារអំពៅ យកមកធ្វើការសាកសួរតែម្ដង ។ យោងតាមការរៀបរាប់របស់ជនរងគ្រោះបាន ឱ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូ៣គ្រឿងគ្នាប្រហែល៦នាក់ ជាមួយគ្នាចេញពីក្លឹបមួយកន្លែងនៅផ្លូវលេខ២០០៤ ហើយក៏ធ្វើដំណើរតាមបណ្ដោយតាមផ្លូវ ស្រាប់តែពេលនោះ មានជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានជិះម៉ូតូដេញតាមពួកគេ (ជនរងគ្រោះ) ពីក្រោយ រហូតនៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ ក៏ជនសង្ស័យនោះបានហើយធ្វើសកម្មភាពវាយ ពួកគេជាជនរងគ្រោះ បណ្តាលអោយដួលម៉ូតូ ហើយភ្លាមៗ នោះបក្ខពួកជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។ ជនសង្សយ័ទាំង៦នាក់ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ធ្វើការសាកសួររួចរាល់ហើយ ក៏បានកសាងសុំនុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ លុះនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបញ្ជូនជនសង្សយ័ទាំង៦នាក់រួមនិងម៉ូតូ៤គ្រឿងដុំថ្ម១ដុំដែលជាវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។