កុំចេះតែហ៊ាន!!! បានខ្លួនហើយចង់ដោះដៃ មានអីខាងស្រីនាំចៅមកដល់ផ្ទះ ផ្អើលអស់អ្នកជិតខាង
ភ្នំពេញៈ គូសង្សារ១គូបានស្រឡាញ់គ្នាទៅវិញទៅមក យ៉ាងផ្អែមល្ហែម ក្នុងពេលបម្រើការងារ នៅក្នុងក្រុមហ៊ុនឯកជនមួយជាមួយគ្នា ហើយខាងប្រុសបានលួងលោមរហូតខាងស្រីទន់ចិត្ត ព្រមប្រគល់ ខ្លួនប្រាណម្ដងហើយម្ដងទៀត រហូតនាងមានផ្ទៃពោះ ។ ស្រាប់តែប្រុសស្នហ៏ដោះដៃឈប់ធ្វើការ និងគេច លែងជួបមុខរហូត ចំណែកនាងបានទ្រាំលំបាកពរពោះម្នាក់ឯងរហូតដល់ថ្ងៃសម្រាលកូន ។
ប៉ុន្តែក្រោយសម្រាលកូនរួច ក៏មិនបានដើររកសង្សារភ្លាមៗដែរ រយៈពេល២ខែក្រោយពីរឹងដៃរឹងជើងទើបនាងសម្រេចចិត្តបីកូនស្រីតាមរកប្រុសស្នេហ៏រហូតដល់ផ្ទះតែម្ដង ។ ស្ត្រីខាងលើបានបីកូនស្រីតាមរកប្រុសស្នេហ៏ដល់ផ្ទះនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី១៩ មិថុនា ។ ខណៈនោះ បានធ្វើឲ្យក្រុមគ្រួសារខាងប្រុសនិងអ្នកជិតខាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំណែកប្រុសស្នេហ៏ ក៏នឹកស្មានមិនដល់ថា ខំដោះដៃគេចវេសប៉ុណ្ណឹងហើយ នៅតែត្រូវនាងរកឃើញទៀតនិងបានចេញវាចាថា «បានខ្លួន២ដងសោះ បងមិនបានដឹងអូនមានកូនទេ» ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីខាងលើមិនបានប្រាប់ឈ្មោះនោះទេ នាងមានអាយុប្រហែលជាង២០ឆ្នាំប៉ុណ្ណោះ អតីតនាងបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ ហើយស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកប្រុសស្នេហ៏ឈ្មោះ គឹម ហាប់ អាយុជាង២០ឆ្នាំ អតីតធ្វើការងារជាមួយគ្នា និងមានទីលំនៅ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពដដែលបានបន្តទៀតថា កាលពីអតីតអ្នកទាំង២បានធ្វើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយជាមួយគ្នា ដែលមុនដំបូងគ្រាន់តែជាមិត្តភក្ដិរួមការងារជាមួយគ្នាធម្មតាៗប៉ុណ្ណោះ ហើយនាងគឺជាស្រីមេម៉ាយកូនមួយដោយលែងលះជាមួយប្ដីដើម។ លុះពេលជួបមុខគ្នាព្រឹកល្ងាចរាល់ថ្ងៃបានប្រែក្លាយពីមិត្តភក្តិទៅជាគូសង្សារ ដែលអ្នកទាំង២ស្រឡាញ់គ្នាណាស់ ហើយសេចក្ដីស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃខាងប្រុសបានលួងលោមសុំរួមរ័កមេត្រីដោយសន្យាថានិងទទួលខុសត្រូវយកនាងធ្វើជាប្រពន្ធថែមទៀតផង។ ប្រភពៈ កោះ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។