ឪពុកក្មេកស៊ីមពីរ ដេកលេងប្រដាប់ភេទកូនប្រសាររាល់យប់ ពេលបែកការណ៍ក៏សម្រេចចិត្តបញ្ចប់ជីវិតតែម្តង...
-

ខេត្តកំពង់ធំ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សំព័រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ បុរស​ម្នាក់​ស្រលាញ់​កូនប្រសា​ប្រុស​ភេទ​ដូច​គ្នា ដល់​ប្រពន្ធ​រករឿង​ប្តឹង​សុំ​លែងលះ ខឹង​ចង​.​ក​សម្លាប់​ខ្លួនឯង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សព​ជន​រង​គ្រោះ​មានឈ្មោះ ហៃ ណេ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ កូនប្រសារមានឈ្មោះ យឹ​ម លាង អាយុ​២១​ឆ្នាំ ចំណែក​កូនស្រី​គាត់​ឈ្មោះ ស្រី នាង អាយុ​១៨​ឆ្នាំ។
បើយោងតាបសម្តីប្រពន្ធបានប្រាប់ឲ្យដឹងថា ក្រោយពីបានរៀបការឲ្យកូនទាំងពីររួចមក​ កូនប្រសារប្រុសបានមកដេកលេងនៅផ្ទះគាត់ ហើយប្តីគាត់ក៏បានមកដេកជាមួយកូនប្រសារជារៀងរាល់យប់ នៅ​ពេលដេក​យប់​ម្តង​ៗ​ប្តី​របស់​គាត់​តែងតែ​លេង​ប្រដាប់​ភេទ​កូនប្រសារ ដែលជាហេតុធ្វើឲ្យកូនប្រសារខឹងងើបរត់ចេញបាត់ ហើយលេចលឺដំណឹងនេះដល់ម្តាយ ក៏មានការឈ្លោះប្រកែកគ្នា​ រហូតដល់ថ្ងៃកើតហេតុ គាត់ក៏បានទាស់សំដីគ្នាយ៉ាងខ្លាំង ហើយប្តីរបស់គាត់បានដេញកាប់គាត់ (ប្រពន្ធ) ក្រោយពីឈ្លោះប្រកែកគ្នារួចហើយ ប្រពន្ធក៏ទៅប្តឹងមេភូមិ ឲ្យហៅប្តីរបស់គាត់មកអប់រំ តែនៅតែមិនត្រូវគ្នាដដែល ពេលនោះប្តីរបស់គាត់ក៏បានមកផ្ទះមុន​ ដោយរូបគាត់ជាប្រពន្ធបាននៅនិយាយលេងជាមួយនឹងមេភូមិបន្ត។
លុះរសៀលបន្តិចប្រពន្ធក៏បានដើរមកផ្ទះវិញ ពេលមកដល់ស្រាប់តែឃើញប្តីរបស់គាត់បានចង.ក សម្លាប់ខ្លួនបាត់ទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យគ្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ និស្ស័យ