Miss Universe 2017 កញ្ញា ប៊ី សុធារី បង្ហាញមុខមាត់គូរស្នេហ៍ជាសាធារណៈ ...
-

ភ្នំពេញ៖ អតីត Miss Universe 2017 កញ្ញា ប៊ី សុធារី កំពុងមានប្រជាប្រិយ និងការគាំទ្រខ្ពស់ ពីសំណាក់ពុកម៉ែ បងប្អូន ដោយសារតែរូបសម្រស់ស្អាត និងអត្តចរិករួសរាយរាក់ទាក់ ក៏ដាច់ចិត្តទំលាយមុខមាត់គូរស្នេហ៍របស់ខ្លួនជាសាធារណៈ នូវរូបភាពស្និទ្ធស្នាលនាងជាមួយនឹងគូស្នេហ៍ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តារាស្រីរូបស្រស់ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ពុក ម៉ែ បងប្អូន និងកំពុងទទួលបានការថតស្ពតជាច្រើនផងនោះ បានបង្ហាញមុខមាត់គូរស្នេហ៍របស់ខ្លួន ជាមួយនឹងរូបភាពយ៉ាងផ្អែមល្ហែមនឹងគ្នា លើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងសរសើរដល់នាងគ្រប់គ្នា ថា មិនចេះលាក់បាំងនូវស្នេហា ទាំងដែលខ្លួនកំពុងល្បី។
ជាក់ស្ដែង មុននេះបន្តិច កញ្ញាបានបង្ហោះរូបរបស់ខ្លួនជាមួយបុរសរូបសង្ហាមួយរូប និងសារមួយឃ្លា ថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា លោកគឺជាគូស្នេហ៍របស់កញ្ញាទៀតផង។
ដោយ៖ និមល ប្រភព៖ ប៊ី សុធារី