លោក​ករុណា ពេជ្យ គិតច្រើនពេក រហូតដល់ ចូលពេទ្យ...
-

ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកគ្រប់គ្រងទូទៅ លោក​ ករុណា ពេជ្រ ហាក់មានភាពធុញថប់ និងគិតច្រើនពេក ទាំងបារម្ភ ពីសុខភាពអ្នកមានគុណ ខណៈពេលដែលស្ថានភាពជំងឺលោកឪពុកស្ថិតនៅក្នុងភាពតឹងតែងនៅឡើយ ចំណែកផ្ទះរបស់លោកក៏មិនទាន់បានលក់ក៏នៅមិនទាន់ចេញនៅឡើយដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ក៏បានធ្វើការបង្ហោះសារថា "មួយរយះនេះ គិតហួស គិតច្រើនពេកហើយ... មានតែចូល ពិនិត្យសុខភាព និង ថតខួរក្បាល អោយច្បាស់ម្តង ថា គួរទៅមុខ រឺ ទៅក្រោយ....!!!មិនគួរ គ្រប់រឿង មកបុកចូលពេលតែមួយ ដូចខ្វះពេលបុក....!!!"។
យ៉ាងណាមិញ មហាជន និងជាពិសេសអ្នកគាំទ្ររបស់លោកជាច្រើន បានជួយផ្តល់កម្លាំងចិត្ត និងបានជូនពរលោកឲ្យបានឆាប់ជាសះស្បើយ ផងដែរ៕
ប្រភព៖ Karona Pichtown