ព្រោះតែស្រលាញ់!!! នារីម្នាក់ស្រវឹងស្រាស្រឿងៗ នឹកឃើញរឿងប្ដីស្លាប់ ដោយឧបត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍ តូចចិត្តក៏បើក រថយន្ត Corola បំបុកបង្គោលភ្លើង ដើម្បីសម្លាប់ខ្លួនតែ....
ភ្នំពេញ៖ កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នារីម្នាក់ស្រវឹងស្រាស្រឿងៗ នឹកឃើញរឿងប្ដីស្លាប់ឧបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តកូរ៉ូឡា បំបុកបង្គោលភ្លើងបាក់អស់មួយដើម បំណងចងស្លាប់ទៅជាមួយប្ដី តែសំណាងហើយដែលមិនស្លាប់ គ្រាន់តែខូចខាតរថយន្ត។ ករណីខាងលើនេះ កើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។