ក្រសួងសុខាភិបាល បានរកឃើញថា កាហ្វេ និងឱសថបំប៉នសុខភាព ឈ្មោះ MDURA ជាផលិតផល ក្លែងក្លាយដែលអាច បណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ ដល់អាយុជីវិត
-

ភ្នំពេញ: ក្រសួងសុខាភិបាលបានរកឃើញថា កាហ្វេ និងឱសថបំប៉នសុខភាពឈ្មោះ MDURA ជាផលិតផលក្លែងក្លាយដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត៕ យោងតាមផេក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង បានឲ្យដឹងថា សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ផលិតផល ឬចំណីអាហារដែលមានគុណភាពក្នុងការបង្កា ឬព្យាបាលជំងឺដែលគ្មានការត្រួតពិនិតន្យ និងគ្មានចុះបញ្ជិកាពីក្រសួងសុខាភិបាលនៃព្រះរាជាណចក្រកម្ពុជា។