កាន់តែជិតដល់ថ្ងៃសម្រាលកូន បែរជាលោក សីហា មានជំងឺនៅពេលនេះ...
ភ្នំពេញ ៖ តារាសម្តែង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា កំពុងតែមានភាពរីករាយដែលនឹងកើតក្នុងពេលឆាប់ៗនេះមានរយៈពេលមិនប៉ុន្មានទៀតនោះទេកូនដំបូងរបស់អ្នកទាំងពីរនឹងចាប់កំណើតហើយ តែបែរជាលោកប្តីសម្លាញ់ ប្រែជាមានជំងឺទៅវិញ។
អ្នកនាងគង់ ចាន់ស្រីមុំ បានរៀបរាប់ការទាំងអារម្មណ៍មិនសប្បាយចិត្តថា "មកព្យាបាលដោយ ចលនា សង្ឃឹមថាជាសះស្បើយ ឈឺចង់ 4-6 ខែហើយ សាក់គ្រប់វិធីអោយតែជា ធ្វើយ៉ាងណាអោយជៀសផុតពីការវះកាត់ គឺហើយ ឆាប់ជាមកណា អត់បងអូនដូចអត់ដៃចឹង ឆាប់ជាមុនថ្ងៃល្អមកដល់ ព្រោះបងត្រូវរៀបចំអីវ៉ាន់ចាំទទួល ព្រះនាងតូចផង និងមើលថែអូនទៀតណា? Kem seyha"។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តដល់អ្នកនាងផងដែរ៕ ប្រភព៖ Kong chansreymom
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។