កុំភ្លេចជួយគាំទ្រ ផលិតផលក្រែមលាបម៉ាត់ ម៉ាក សុជាតា ផងណា...
ភ្នំពេញ៖ តារាភាពយន្តគ្រងពានតារាកាចឆ្នាស់ អ្នកនាង ស្វែង សុជាតា ស្រាប់តែលេចឡើងនៅក្នុងគណនីហ្វេសប៊ុក បង្ហាញខ្លួនជាម្ចាស់ផលិតផលលក់ក្រែនលាបម៉ាត់ផ្ទាល់ខ្លួន។ បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ថា "នាងខ្ញុំស្វែង សុជាតា សូមជំរាបដល់សុភាពនារីទាំងអស់ សូមជួយគាំទ្រផលិតផលក្រែមលាបមាត់ ម៉ាក សុជាតាផង នាងខ្ញុំនឹងបើកលក់ក្នុងពេលឆាប់ៗនេះហើយ សង្ឃឹមថាសុភាពនារីកម្ពុជាទាំងអស់ប្រាកដជាជួយគាំទ្រនាងខ្ញុំជាក់ជាមិនខាន"។ យ៉ាងណាមិញ សេចក្តីអំពាវនាវនេះ ហាក់ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ជាច្រើនផងដែរ៕
ប្រភព៖ ស្វែង សុជាតា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។