ខ្លោចចិត្ត...លោក អុឹម ជីវ៉ា ទៅសួរសុខទុក្ខ Dj អាលីយ៉ា ដែលកំពុងសម្រាកព្យាបាល ទាំងគ្មានលុយ គ្មាអ្នកផ្តល់កំលាំងចិត្ត គ្មានអ្នកទាំងអ្នកមើលថែ...ហេតុអីបានជាកំសត់យ៉ាងនេះ???
-

កាលពីថ្ងៃម្សិលមិញ តារាសម្តែង លោក អុឹម ជីវ៉ា ដែលកំពុងតែមានទុក្ខព្រួយពីជំងឺរបស់ខ្លួនផងនោះ គ្រាន់តែបានលឺថា Dj អាលីយ៉ា កំពុងជួបទុក្ខលំបាក ក៏ស្ទុះស្ទារទៅមើលទាំងភ្លេចខ្លួនថាកំពុងតែមានជំងឺ។ បើយោងតាមគណនីហ្វេសប៊ុករបស់តារារូបស្រស់លោក អុឹម ជីវ៉ា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "យប់នេះមកមើលសិល្បៈការនី Dj អាលីយ៉ាសង្រ្គោះន្ទាន់ ដោយសារជំងឺសួតធ្ងន់ធ្ងរ នៅមន្ទីពេទ្យកាល់ម៉ែត្រ !! ពុទ្ធោអើយពេលជួបនាងភ្លាមខ្ញុំស្ទើតែមិនជឿថាអាលីយ៉ា ព្រោះនាងពិតជាស្គមស្លែកស្លាំងខ្លាំងណាស់ សូម្បីតែសាច់ញាតិក៏គ្មានអ្នកណាមកមើលនាងដែរ ។ ទោះបីខ្ញុំកំពុងតែមានទុក្ខធំ ក៏ខ្ញុំឆ្លៀតមកមើលដែរព្រោះក្នងនាមសិល្បករដូចគ្នាត្រូវចេះជួយគ្នាក្នងគ្រាមានអាសន្ន ជាពិេសសប្រហែលជាដំណាក់កាលចុងក្រោយរបស់នាងហើយ តែក៏សូមអរគុណលោកគ្រូអ្នកគ្រូ វិជ្ជបណ្ឌិតនៅមន្ទីពេទ្យកាល់ម៉ែត្រដែលជួយព្យាបាល Dj អាលីយ៉ាមិនយកថវិការ ។ ខ្ញុំមានតែទឹកចិត្តនិងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់នាង ដើម្បីព្យាបាលបន្តរ ធ្វើមេចទេ អ្នកធម្យមជួយអ្នកអត់ អ្នកអត់ជួយអ្នកឈឺចឹងទៅសិល្បៈនៃការចែករំលែកនោះ ។ ដោយក្តីគោរពស្រលាញ់អំពីខ្ញុំបាទៈ អុឹម ជីវ៉ា"។ យ៉ាងណាមិញក៏មានអ្នកចូលមកខមិនដែលមានឈ្មោះថា​ Ratha Ratha បានរៀបរាប់ទាំងអារម្មណ៍ឈឺចាប់ថា "ឈឺហេីយគ្មានអ្នកផ្ដល់កំលាំងចិត្តមេីលថែហេីយគ្មានលុយទៀត អាណិតណាស់គាត់នៅក្មេង"

ប្រភព៖ អុឹម ជីវ៉ា