សុទ្ធតែគីមី....រកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងនំបាញ់ឌុក និងលតជាច្រើន...(មានវីដេអូ)
-

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយ គណៈកម្មការផ្សារសាមគ្គី ផ្សារដើមគរ ក្នុងខណ្ឌទួលគោក ចុះត្រួតពិនិត្យ និងរកឃើញសារធាតុបូរ៉ាក់ នៅក្នុងនំបាញ់ឌុក និងលត។ ដោយយោងតាមការធ្វើតេស្តជាបឋមទៅលើនំបាញ់ឌុកនិងលត ដោយឃើញមានលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ បូរ៉ាក់ ដែលជាសារធាតុប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ក្រោយពីបានធ្វើការត្រួតពិនិត្យសមត្ថកិច្ចបានដកហូតនំបាញ់ឌុក និងលតបានចំនួន ២២ គីឡូក្រាម យកមកកម្ទេចចោលនៅនឹងកន្លែង និងស្រាវជ្រាវរកម្ចាស់សិប្បកម្មបានចំនួន០២ នាក់ មកធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមសារធាតុគីមី ព្រមទាំងហាមឃាត់ និងធ្វើការផ្សព្វផ្សាយអប់រំ ដល់អាជីវករ អ្នកប្រើប្រាស់អោយយល់ដឹងពីសុវត្ថិភាពចំណីអាហារ៕

មានវីដេអូ៖ ប្រភព៖ Kong Vuthy