មុននឹងជឿ សូមពិចារណាផងបងប្អូន...ធ្វើតេមកប្រាប់ថា មិត្តភក្តិផ្ញើលុយចំនួន 2,000,000$(២លានដុល្លារ) ហើយឲ្យយើងបង់ថ្លៃសេវា ៦០០ដុល្លារមុន...(មានវីដេអូ)
-

កាលពីថ្ងៃទី២១ ខែមិថុនា​ មានជនខិលខូចមួយចំនួន ដែលគ្មានការងារធ្វើតែងតែតេមក​បោកប្រាស់ ដើម្បីទទួលបានផលប្រយោជន៍ពីជនស្លូតត្រង់ តាមរយៈវិធីសាស្រ្តនានា​។ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Awesome Post បានលើកឡើងថា​"សូមបងប្អូនជួយផ្តល់យោបល់ផង តើអាចទៅរួចទេ? មានមិត្តភក្តិផ្ញើលុយចំនួន 2000000$(២លានដុល្លារ) ហើយអោយយើងចេញថ្លៃសេវា ៦០០ដុល្លារតាមទ្រូម៉ានី និងវីង។ បើតាមខ្ញុំគិតគឺបោកសុទ្ធ ព្រោះបងប្អូនគិតមើលមានលុយរាប់លានដុល្លារចង់ជួយចង់អោយគេ ហើយមកខ្វះអីអាលុយតិចតួចហ្នឹង (៦០០$) ទៅវិញ។ ដូចនេះសូមបងប្អូនកុំចេះតែជឿគេពេក មុននឹងជឿសូមគិតនិងពិចារណាផង។"

មានវីដេអូ៖ ប្រភព៖ Awesome Post