កម្លាំង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឃាត់ខ្លួន យុវជនម្នាក់ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា(IT) ក្នុងករណី ឆបោកតាម ប្រព័ន្ធសង្គមហ្វេសប៊ុក
ស្វាយរៀងៈ កាលពីវេលាម៉ោង១១ៈ៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំង កងរាជអាវុធ ហត្ថខេត្តស្វាយរៀង សហការជាមួយស្នងការ យុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន យុវជនម្នាក់ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា(IT) ក្នុងករណី ឆបោកតាម ប្រព័ន្ធសង្គមហ្វេសប៊ុក ។
បើតាមលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រុន ណាលិ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុរបរ ជានិស្សិតឆ្នាំទី១ផ្នែក IT មានទីលំនៅភូមិ ដូនស ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយនៅថ្ងៃដែល សមត្ថកិច្ច ឃាត់ខ្លួននោះគឺ ខ្លួនបានមកដកលុយ ដែលបាន មកពីការឆបោកតាមហ្វេសប៊ុក (ពោលគឺហែកអាខោនហ្វេសប៊ុក ឲ្យជនរងគ្រោះផ្ញើលុយឲ្យខ្លួន) ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន រួមនិងវត្ថុតាងយកមករក្សាទុក នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជួនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។