សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទើបតែទទួលបានដំណឹងមរណភាពរបស់អ្នកម្នាងហើយ បន្ទាប់ពី...
ភ្នំពេញ៖ ទោះបីមន្ត្រីបក្សហ៊្វុនស៊ិនប៉ិច និងរាជវង្សានុវង្សព្យាយាមលាក់បាំងព្រះអង្គពីដំណឹងទទួលមរណភាពអ្នកម្នាក់ អ៊ុក ផល្លា ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យ៉ាងណាក្តី តែនៅរសៀលថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៨ ព្រះអង្គនៅតែទទួលបានដំណឹងដ៏សោកសៅនេះហើយ បន្ទាប់ពីពិធីបុណ្យគម្រប់៧ថ្ងៃ របស់អ្នកម្នាងត្រូវបានចប់រួចរាល់នៅព្រឹកមិញ។
មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះស្ថានភាពរបស់សម្តេចក្រុមព្រះ បានធូរស្បើយច្រើនហើយ ប៉ុន្តែព្រះអង្គមានការក្តុកក្តួលនៅពេលដែលបានដឹងដំណឹងអំពីមរណភាពរបស់អ្នកម្នាង អ៊ុក ផល្លា ដែលជាព្រះជាយារបស់ព្រះអង្គ។ នៅពេលឆាប់ៗនេះ ព្រះអង្គនឹងយាងមកពីប្រទេសថៃវិញហើយ។ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។