កម្មករខ្មែរម្នាក់ ដែលជាអ្នកដេីរទូកនេសាទ ជាមួយថៅកែថៃ នៅលេីសមុទ្រ ក្បែរកោះឆាង ត្រូវបានឆក់ខ្សែភ្លេីងស្លាប់ ដោយមិនទានស្គាល់ អត្តសញ្ញាណ
-

កម្មករខ្មែរម្នាក់ ដែលជាអ្នកដេីរទូកនេសាទ ជាមួយថៅកែថៃ នៅលេីសមុទ្រ ក្បែរកោះឆាង បានឆក់ខ្សែភ្លេីងស្លាប់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ​ ។ ក្រុមសង្គ្រោះថៃ មានទាំងទាហានជេីងទឹក បានទៅយក ជនរងគ្រោះ ដោយចេញនាវាទាហាន តែក៏ត្រូវចាយពេលជាង១ម៉ ដោយប្រេីចំងាយ២៨Kg ពីកំពង់ផែត្រាត ដឹកជនរងគ្រោះមកដាក់កំពង់ផែ ដោយធ្វេីការសង្គ្រោះបឋម​ រួចដឹកបន្តទៅមន្ទីរពេទ្យ​តែអកុសលទៅដល់ពេទ្យ​ ពេទ្យជួយមិនទាន់ទេ​ ។ កម្មករខ្មែរដឹងត្រឹមតែមាន ឈ្មោះចៅ​ អាយុ២៥ឆ្នាំ​ ចំពោះអ្វីផ្សេងទៀតអត់មានបានផ្សាយទេ​ តែABC បានជូនដំណឹងទៅខាង ស្ថានទូខ្មែរនៅថៃ ដេីម្បីសុំអោយគាត់ជួយរក អត្តសញ្ញាណ ជនរងគ្រោះ ដេីម្បីយេីងបានប្រកាសរកសាច់ញាតិអោយគាត់នៅខ្មែរ៕

ប្រភពៈABC