ចុមឆ្កែលាក់មុខ!!! យ៉ាងហោចណាស់ មានមនុស្ស៣នាក់ ត្រូវបានឆ្កែឆ្កួតខាំ បណ្តាលអោយរងរបួសធ្ងន់និងស្រាល ក្រោយពីខាំអ្នកភូមិរួច វាក៏បានរត់គេចខ្លួនបាត់ស្រមោល
បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងហោចណាស់មានមនុស្សបីនាក់ត្រូវបានឆ្កែឆ្កួតខាំបណ្តាលអោយរងរបួសធ្ងន់ស្រាល បង្ករអោយមានការភ្ញាក់ផ្អើល នៅក្នុងភូមិតាភោកឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក សេស វិបុល អធិការនៃអធិការដ្ឋានស្រុកអូរជ្រៅបាននិយាយថា អ្នករងរបួសក្នុងហេតុការណ៍ឆ្កែឆ្កួតខាំនោះទី១.ឈ្មោះ ឈាន ភាន ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសដៃខាងស្តាំ ទី២.ឈ្មោះ សួន ចែល ភេទប្រុស អាយុ៦៣ឆ្នាំ រងរបួសធ្ងន់លើផ្ទៃមុខ ដៃ និងដងខ្លួន និងទី៣.ឈ្មោះ គុំ ចាន់រឹត ភេទស្រី អាយុ៣២ឆ្នាំ រងរបួសដៃស្តាំ។ លោកអធិការរូបនេះបន្តអោយដឹងទៀតថា គ្មានអ្នកភូមិណាម្នាក់បានដឹងនិងស្គាល់ថាឆ្កែនោះមកពីទីណានឹងជារបស់អ្នកណានោះទេ ក្រោយពីខាំអ្នកភូមិរួចវាក៏បានរត់គេចខ្លួនបាត់ស្រមោល៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។