ឆេះផ្ទះអស់២២ខ្នង ទាំងព្រឹកនៅខណ្ឌមានជ័យ
-

ភ្នំពេញ៖ នៅវេលាម៉ោង ៥ និង០០នាទីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨នេះ មានហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅ ដែលសុទ្ធសឹងជាលំនៅឋានសង់ឡើងពីឈើប្រក់សង្ក័សី នៅចំណុចផ្លូវប៉េតុង ក្នុងភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលជាខ្លាំង ។

លំនៅឋានដែលឆាបឆេះ ជាលំនៅឋានសង់ជាប់គ្នាយ៉ាងរដឹកតែម្តង ។ ក្នុងហេតុការណ៍ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។ ក្នុងហេតុការណ៍នេះ ឆាបឆេះអស់រយះពេល១ម៉ោង ដោយបំផ្លាញលំនៅឋាន២១ខ្នងអស់ហ្នត់ទាំងស្រុង ( ជំហានដំបូង ) ដោយកម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ២៧គ្រឿង ក្នុងនោះ ៥គ្រឿង មកពីអាវុធហត្ថរាជធានីភ្នំពេញ និង២២គ្រឿងទៀតមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ នៅវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃខែដដែល ។
ក្នុងការចុះអន្តរាគមន៍ កម្លាំងជំនាញអគ្គិភ័យ មានការលំបាកខ្លាំង ព្រោះស្ថានភាពផ្លូវនៅតំបន់កើតហេតុជាផ្លូវមានលក្ខណះតូចចង្អៀត ពិបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលទៅអន្តរាគមន៍បាញ់ទឹកពន្លត់ណាស់ ។ ចំពោះមូលហេតុ នៃការឆាបឆេះ កម្លាំងជំនាញពុំទាន់អាចបញ្ជាក់បាននៅឡើយនោះទេ រងចាំធ្វើកោសល្យវិច្ច័យនៅពេលក្រោយ ៕
ដោយៈ ភារ៉ា