កុមារា ពេជ្រ ថៃ សម្រេចចិត្តទៅរស់នៅ និងរៀនសូត្រនៅខេត្តបាត់ដំបងវិញ ដោយសារតែជីដូនមានជំងឺ...
-

​ភ្នំពេញ​៖ កុមារា ពេជ្រ ថៃ គឺជា​ម្ចាស់​ពាន The Voice Kids រដូវ​កាល​ទី​១ ហើយ​ក្រោយ​ទទួលពាន​នេះ​ភ្លាម​កវី​តូច​ ដែលពោលពេញទៅដោយ វោហាស័ព្ទ និងទទួលបានការគាំទ្រពីសំណាក់ ពុកម៉ែ បងប្អូន ហើយកុមារា​រូបនេះ​មាន​ទីផ្សារ​ខ្លាំង​មិន​ចាញ់​តារា​ដទៃទៀត​ឡើយ ពិសេស​នោះ​ក៏មាន​ដំណឹង​ថា​គេ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ដោយ​មក​ភ្នំពេញ និង​រៀន​នៅ​សាលា​ទួល​ស្វាយព្រៃ​ទៀតផង​។​ បើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុស មាស ឬ​ទ្ធី បានធ្វើការរៀបរាប់ថា"ជួបពេជ្រ ថៃ និងម្តាយឪពុករបស់គេនៅអីុអន២ត្រៀមខ្លួនសម្តែងយប់នេះ...ខ្ញុំសួគាត់រឿងរ៉ាវរៀនសូត្រ ។ឥឡូវថៃទៅ រៀននៅបាត់ដំបងដោយសារជីដូនឈឺ ហើយជីដូនប្រាប់ថា បើចៅទៅច្រៀងចប់ហើយត្រូវត្រឡប់ទៅបាត់ដំបងវិញ.."

​ប្រភព៖ Rithymeas Rith