ដោយសារការធ្វេសប្រហែស របស់ម្ចាស់ផ្ទះ ផ្ទះឈើប្រក់ស្លឹកមួយខ្នង ត្រូវអគ្គីភ័យលេបត្របាក់ខ្ទេច
ខេត្តព្រៃវែងៈ កាលពីវេលាម៉ោង១ៈ៤០នាទី រសៀលចុងសប្តាហ៍កន្លងទៅ នៅចំណុចភូមិទឹកវិល ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។ ផ្ទះឈើប្រក់ស្លឹកមួយខ្នង ត្រូវអគ្គីភ័យលេបត្របាក់ខ្ទេច ដោយសារការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ។ ផ្ទះដែលត្រូវភ្លើងឆេះមានម្ចាស់ឈ្មោះ ឡាំង យ៉ាំងមៀង ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។