កម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំង ការជួញដូរមនុស្ស បញ្ជូនខ្លួនក្រុម ជនសង្ស័យចំនួន៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួលស្ត្រីខ្មែរ ឲ្យពពោះយកកូនលក់
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ប្រុសស្រី៥នាក់ ទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរកណីជួលស្ត្រីខ្មែរឲ្យពពោះ យកកូនទៅលក់ឲ្យជនបរទេស។
លោកវរសេនីយ៍ឯក កែវ ធា ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជនសង្ស័យចំនួន៥នាក់៖ ទី១.ឈ្មោះ LlU QlANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន ជាមេការ, ទី២.ឈ្មោះ ស្វាយ សុីណុច ហៅសី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាមេការ, ទី៣.ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាមេការ, ទី៤.ឈ្មោះ លឹម សុភាព ហៅស្ដើង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបកប្រែ និងទី៥.ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាមេការ។ គួររំលឹកថា កម្លាំងសមត្ថកិច្ចចំរុះ ដឹកនាំលោក លោក វរសេនីយ៍ឯក កែវ ធា ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន និងមានការសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង គុជ គឹមឡុង បានចុះបង្ក្រាបទីតាំង ជួលស្ត្រីខ្មែរពពោះជំនួស កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ២អា និង៩អា ក្រុម ៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច ជួយសង្គ្រោះ បានជនរងគ្រោះ ជាស្ត្រីខ្មែរ ដោះមានផ្ទៃពោះជាង៤០នាក់ និងដកហូតបានវត្ថុតាងមួយចំនួន៖ -រថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6883 ចំនួន ០១គ្រឿង -ម៉ូតូ ម៉ាកហុងដា Today ពណ៌ខ្មៅ ចំនួន០១គ្រឿង -រថយន្តគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8863 ចំនួន ០១គ្រឿង -រួមនិង ឯកសារ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនធំ៕ ប្រភពៈ ANN
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។