មានវីដេអូ...ងិន ងិនដា អភិបាលរងខេត្តកែប រំលោភបំពានលួចដីស្របច្បាប់របស់គេយកទៅលក់ ៣០ម៉ឺនដុល្លារ...ពិតឬយ៉ាងណា?
-

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មានករណីរំលោភបំពានលួចដីស្របច្បាប់របស់គេយកទៅលក់ ៣០ម៉ឺនដុល្លារ ដោយនៅក្នុងគណនីហ្វេសប៊ុកលោកជំទាវ Morokat Nhem "# ងិន ងិនដា អភិបាលរងខេត្តកែប រំលោភបំពានលួចដីស្របច្បាប់របស់គេយកទៅលក់ ៣០ម៉ឺនដុល្លារ !! ឃុបឃិតគ្នាបំពានដីគេហើយ ប្តឹងក្រុមគ្រួសារម្ចាស់ដីទៀត ឯប៉ូលីសខេត្តកែបកោះហៅប្អូនម្ចាស់ដីទៅបំភ្លឺ បែជាដាក់ខ្នោះ គម្រាមដាក់គុក (ឲ្យផ្តិតមេដៃចាកចេញ) មិនផ្តិតយកខ្នោះមកដាក់ ។ល។ ) ចោររួចខ្លួនម្ចាស់ជាប់គុក !! ហួសហេតុពេកហើយ។ សង្ឃឹមថា ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិនិងជួយពិនិត្យករណីនេះ។ គ្នាគ្រាន់តែចាំដីមកដាក់ខ្នោះគ្នាបង្ខំឲ្យផ្តិតមេដៃ !!"។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកជំទាវ បានរៀបរាប់ទៀតថា "# នគរបាលខេត្តកែប ហៅភាគីម្ចាស់ដីស្របច្បាប់ (អ្នកចាំដី)ទៅបំភ្លឺ ហើយដាក់ខ្នោះ គម្រាមផ្តិតមេដៃ និងចាប់ដាក់គុក !!! នេះជារូបភាព ងិន ងិនដា អភិបាលរងខេត្តកែប ដែល បានបំពានយកដីក្រុមគ្រួសារខ្ញុំទៅធ្វើប្លង់ និងលក់បន្ត ៣០ម៊ឺនដុល្លា នៅពេលដែលខ្លួនគ្មានលិខិតទិញលក់កេរ្តិ៍មរតកអ្វីទាំងអស់ តែវ៉ៅសុខា ប្រធានមន្ទីរសុរិយោដីកែប វិញថុល។ល។ បានរួមគ្នាបំពានច្បាប់ចេញប័ណ្ណឲ្យគេ។ ខ្ញុំប្តឹងទប់ស្កាត់ មិនឲ្យចេញប័ណ្ណ ពួកគាត់ចេញ ប្តឹងទប់មិនឲ្យលក់ ក្រុមគាត់ស៊ីញ៉េឲ្យលក់ ប្តឹងមិនឲ្យគេធ្វើអាជីវកម្ម ពួកគាត់ឲ្យគេធ្វើ ចុងក្រោយប្តឹងមិនឲ្យចេញប័ណ្ណប្រព័ន្ធ ពួកគាត់ចេញ ហើយកាត់ជម្រះក្តីតែអ្នកលួចដីខ្ញុំ និងអ្នកទិញដីពីចោរ ?? ខ្ញុំជាម្ចាស់ដីមិនដឹងរឿងអ្វីទាំងអស់ គេយកដីខ្ញុំទៅកាត់តែគ្នាគេ ពង្វៀងសាច់រឿងមិនឲ្យពាក់ព័ន្ធថាជាដីរបស់ខ្ញុំ !!! ហើយបំផ្លើសថាខ្ញុំចាញ់ក្តីពួកគេហើយ។ #ចុងក្រោយក្រុមគ្រួសារខ្ញុំចូលនៅដើម្បីអាស្រ័យផលលើដីរបស់ខ្ញុំ ស្រាប់តែចោទថា ពួកយើងរំលោភបំពានលើលំនៅដ្ឋានគេទៅវិញ!! #ព្រឹកមិញប៉ូលីសច្រើននាក់ មកដីខ្ញុំ ថាតុលាការចេញក្រដាសកោះហៅក្រុមគ្រួសារខ្ញុំទៅបំភ្លឺ១ភ្លែត មានអីទៅដល់ដាក់ខ្នោះបង្ខំឲ្យផ្តិតមេដៃថារើឥវ៉ាន់ចេញល្ងាចនេះត្រឹមម៉ោង៥ បើមិនចេញវ៉ៃខ្នោះ ចាប់ដាក់គុក !!! សាហាវណាស់ !! ចោរ និងអ្នកទិញដីពីចោររួចខ្លួន ឯម្ចាស់ដីពិតប្រាកដត្រូវជាប់ខ្នោះ និងគម្រាមដាក់គុក !!!"។ លោកជំទាវបានបន្តទៀតថា "#សូមប្រយ័ត្ន អត់មានលិខិតលក់ទិញ ផ្ទេរសិទ្ធ កេរ្ត៍ មរតក អ្វីទាំងអស់ ក៍ឈ្មោះ ងិន ងិនដា ជាអតីតអភិបាលក្រុងកែប ឥឡូវជាអភិបាលរងខេត្តកែប (អ្នក បំពានរំលោភយកដីប្រជាជន )អាចក្លាយជាម្ចាស់ដីបាន ហើយយកដីគេទៅលក់បន្ត ៣០ម៊ឺន ដុល្លា អួតអាងស៊ីចាយហឺហាយ៉ាងហំហែងដែរ។ ល្បិចកលយកដីៈ ទី ១ . មុនដំបូងឃុបឃិតជាមួយអភិបាលខេត្តចាស់ យកដីខ្ញុំថាជាដីរដ្ឋ ដាក់ជួល 70ឆ្នាំ ១ខែ ១៥ ម៊ឺនលុយខ្មែរ (ដីនេះមិនមែនដីរដ្ឋទេ ខ្ញុំទិញ១២តម្លឹងមាសក្នុងឆ្នាំ១៩៩១ពីមេយោធាខេត្ត ពួកគាត់នៅរស់) ។ ទី២. ទៅសុំប័ណ្ណដី បានឆ្លើយថាខ្លួនបានកាន់កាប់ក្នុងឆ្នាំ 1996 (ក្នុងកិច្ចសន្យាខាងក្រោម ឆ្នាំ 1996 បុគ្គល ងិន ងិនដា មានឈ្មោះជាអ្នកជួលដីរដ្ឋ)។ ទី៣. សុរិយោដីសំអាងចម្លើយថាបានកាន់កាប់ អត់សួរថា បុគ្គលនេះបានដីពីណា មានលិខិតផ្លូវច្បាប់អីខ្លះ ជំនាញអត់ហ៊ានជំទាស់១ម៉ាត់ ឃុបឃិតរួមគ្នាចេញប័ណ្ណភ្លាមឲ្យជនល្មើសលួចដីខ្ញុំ ឈ្មោះ ងិន ងិនដា ។ ទី៣. ងិន ងិនដា បានប្លង់ដីរួច ក៍បន្តឲ្យគ្នាគាត់វាស់យកផ្លូវសាធារណៈ១ខ្សែទៀត ហើយលក់ដីនេះភ្លែតបាន៣០ម៊ឺនដុល្លា។ ទី៤. ប្តឹងផ្អិបចោលៗ ព្រោះឃុបឃិតគ្នាលួចជាប្រព័ន្ធ យ៉ាងច្រើនឆ្លើយថា ដីគេមានប័ណ្ណហើយ។ អត់មានសួរថា អាមុនមានប័ណ្ណនឹង វាមានលិខិតស្នាមអ្វីខ្លះ ?? ធ្វើដូចដីធ្លាក់ពីលើមេឃ។ ៥. ដើម្បីបំពានដីគេ ត្រូវនិយាយថាម្ចាស់ដីស្លាប់បាត់ ហើយ ព្រោះអត់ដែលឃើញមុខ ។ ៦. បច្ចុប្បន្នយើងខ្ញុំជាម្ចាស់ដីបានក្លាយជាជនរំលោភដីគេទៅវិញ !!! ## នេះជាអ្វីដែលក្រុមគ្រួសារខ្ញុំបានជួប និងបាត់បង់ សូមបងប្អូនប្រយ័ត្នដី ឧស្សាហ៍ទៅមើល ក្រុមចោរបំពានដីខ្ញុំមានត្រានេះសាហាវណាស់ លួចដីគេអត់ញញើតដៃទេ។"

មានវីដេអូ៖ ប្រភព៖ Morokat Nhem