ធ្លាក់ថ្លើមក្តុក! ចេះតែឈឺពោះមិនបាត់ ស្មានតែកំពុងមានផ្ទៃពោះ ការពិតកើតរឿងដ៏រន្ធត់មួយ…
នារីវ័យក្មេងម្នាក់ ត្រូវបានម្នាក់ៗគិតថាកំពុងមានផ្ទៃពោះ ក្រោយពេលសង្កេតឃើញ ពោះរបស់នាងប៉ោងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចំពេលរូបនាងកំពុងបាត់រដូវ។
នាង Xiao Jia មានវ័យ ២៣ ឆ្នាំ ជានិស្សិតបានបន្តការសិក្សាថ្នាក់អាហារូបករណ៍នៅឯសាកលវិទ្យាល័យមួយកន្លែង។ នាងធ្លាប់មានក្តីរំពឹងថា ថ្ងៃណាមួយខ្លួនមានឱកាសរកការងារល្អបានធ្វើ អាងបានលើកស្ទួយជីវភាពក្រុមគ្រួសារ និងលាចាកពីភាពក្រីក្រ។ Xiao ប្រឹងប្រែងរៀនសូត្រទាំងយប់ទាំងថ្ងៃ រកពេលសម្រាកគ្មាន រហូតដល់ថ្ងៃមួយ ពោះរបស់នាងចាប់ផ្តើមទទួលរងការឈឺចុកចាប់ បណ្តាលឲ្យរូបនាងគេងមិនលក់ជារៀងរាល់យប់។ ចាប់ពីពេលនោះមក ពោះរបស់នាងកាន់តែរីកហើមទៅៗ ធ្វើឲ្យឪពុកម្តាយ និងមិត្តរួមថ្នាក់របស់នាង គិតថា Xiao កំពុងមានផ្ទៃពោះ។ ប្រភពពុំបានបញ្ជាក់ថា នារីវ័យក្មេងរូបនេះ បានរៀបការរួច ឬយ៉ាងណាទេ តែគេដឹងថា នាងបានកើតអាការនេះ ខណៈដែលរូបនាងកំពុងបាត់រដូវ។ ដំបូងឡើយ Xiao បានបដិសេធចំពោះពាក្យចចាមអារ៉ាមទាំងឡាយថានាងមានផ្ទៃពោះ គឺជារឿងមិនពិតទេ។ តែយ៉ាងណាក៏ដោយ អាការរបស់នាង កាន់តែយ៉ាប់យុឺនទៅៗ និងត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា នាងមានចំនួនសារធាតុរាវខុសប្រក្រតី ដក់ជាប់ក្នុងពោះ។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀត Xiao ត្រូវបានរកឃើញថា កើតជំងឺមហារីកថ្លើម ដំណាក់កាលទី៤ (កម្រិតធ្ងន់)ទៀតផង។ លុះដល់វេលាយប់មួយ Xiao ត្រូវបានក្រុមគ្រួសារហៅរថយន្តសាម៊ុយ បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិត តែជាអកុសលនាងបានដាច់ដង្ហើមស្លាប់បាត់ទៅហើយ មុនពេលមកដល់មន្ទីរពេទ្យ។ ក្រោយការស្លាប់របស់ Xiao បានធ្វើឲ្យអ្នកម្តាយរបស់នាង ទ្រហោរយំ អង្វរករសុំឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះកូនស្រីរបស់គាត់ផង ទោះឲ្យគាត់ធ្វើអ្វីក៏គាត់ព្រមធ្វើដែរ តែយ៉ាងណាក៏ដោយ ខាងគ្រូពេទ្យបានត្រឹមពោលពាក្យចូលរួមសោកស្តាយប៉ុណ្ណោះ។ បើយោងតាមគ្រូពេទ្យជំនាញបានឲ្យដឹងថា ការសម្រាន្តមិនបានគ្រប់គ្រាន់ អាចជាមូលហេតុធ្វើឲ្យសុខភាពថ្លើមធ្លាក់ដុនដាប។ ការគេងមិនបានគ្រប់គ្រាន់នេះទៀតសោត ធ្វើឲ្យថ្លើមមិនអាចកម្ចាត់ចោលសារធាតុពុលនៅក្នុងសារពាង្គកាយ ព្រមទាំងមិនអាចបង្កើតកោសិកាថ្មីបាន។ ម្យ៉ាងវិញទៀត វាអាចបណ្តាលមកពីជំងឺតានតឹងផ្លូវចិត្ត ដែលជំងឺនេះមិនត្រឹមតែធ្វើសុខភាពផ្លូវចិត្តទទួលរងផលប៉ះពាល់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសុខភាពផ្លូវកាយ (ថ្លើម) របស់អ្នកជំងឺខូចខាតផងដែរ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។