លោក អុឹម ជីវ៉ា បាននាំយកអំណោយ របស់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សុី ចំនួន ១លានរៀល ទៅជួន សិល្បការិនី Dj អាលីយ៉ា​ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ...
-

តារាសម្តែងដ៏មានប្រជាប្រិយភាព និងដើរជួយសង្គម លោក អុឹម ជីវ៉ា អំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជួយដល់កញ្ញា អាលីយ៉ា ដែលកំពុងដេកសំរាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ពុំមានសាច់ញាតិណាទៅមើលថែ និងផ្តល់កំលាំងចិត្តដល់កញ្ញាសោះ។ បើយោងតាមគណនីហ្វេសប៊ុកលោក អុឹម ជីវ៉ា បានរៀបរាប់ថា​ "ព្រឹកនេះខ្ញុំបាទបាននាំយកនូវថវិការផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សុី ចំនួន ១ ០០០ ០០០ រៀល (១លានរៀល ) ឧបត្ថម្ភដល់សិល្បការិនី Dj អាលីយ៉ា ដែលកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺសួតធ្ងន់ធ្ងរ ។ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានផ្តាំផ្ញើសួសុខទុក្ខចំពោះ សិល្បការនីរូបនេះ កុំអោយបាក់ទឹកចិត្ត ត្រូវខិតខំសំរាកព្យាបាល តាមការនែនាំរបស់វិជ្ជបណ្ឌិតនៃមន្ទីពេទ្យកាល់ម៉ែត្រ និងជូនពរដល់Dj ឆាប់ជាសះស្បើយពីជំងឺ ។ នេះគឺជាការយកទឹកចិត្តទុក្ខដាក់ដ៏ថ្លៃថ្លាបំផុត របស់ឯកឧត្តមរដ្ឋមន្រ្តីនិងលោកជំទាវ ដែលបានជួយឧបត្ថម្ភដល់សិល្បករក្រីក្រខ្វះខាតនិងកំពុងមានជំងឺ ហើយនេះក៏មិនមែនជាលើកទី១ឡើយរបស់របស់ឯកឧត្តមនិងលោកជំទាវ ដែលជួយដល់សិល្បករសិល្បៈការនី។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា"។

ប្រភព៖ អុឹម ជីវ៉ា