ក្រោយពីមានការចែកចាយតៗគ្នា អំពីរឿងសិល្បការិនី វីជេ អាលីយ៉ា ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រផងនោះ ក្នុងនាមជាអ្នកសិល្បៈដូចគ្នា កញ្ញា ឌួង ហ្សូរីដា មិនអាចឈរមើលដំណឹងអាក្រក់ពីមិត្តរួមអាជីពដែលរងការលំបាក ថែមទាំងគ្មានសាច់ញាតិទៅមើលថែទាំ កញ្ញា ឌួង ហ្សូរីដា ក៏បានទៅសួរសុខទុក្ខកញ្ញា អាលីយ៉ា នៅក្នុងមន្ទីរពេទ្យតែម្តង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "23-06-2018 : វាសនាមនុស្សមិនទៀង..! គ្មានពាក្យអ្វីត្រូវនិយាយ លើសពីអានិត..! ជំងឺបាក់ទឹកចិត្ត ប្រែក្លាយមនុស្សប្រកបដោយសម្ថភាព ទេពកោសល្យម្នាក់ ធ្លាក់ខ្លួនដល់ថ្នាក់ដើរដេក តាមចិញ្ចើមថ្នល់ ខ្វះអាហារហូបចុក រស់ដោយសារតែគ្រឿងកំប៉ុង និង មីស្រុះ...! ខ្ញុំធ្លាប់ផ្តល់ឳកាសការងារជាច្រើនអោយគាត់ធ្វើការកន្លងមកជាមួយក្រុមការងារខ្ញុំ តែក៏បាត់គាត់មួយរយៈធំ នឹកស្មានតែគាត់បានវិលទៅជួបជុំម្តាយចិញ្ចឹម រឺ បងប្អូនគាត់វិញហើយ មិននឹកស្មានថាធ្លាក់ខ្លួនឈឺដល់ថ្នាក់នេះសោះ ទឹកចិត្តបន្តិចបន្តួចជាការផ្តល់ជូនគាត់នាពេលនេះ វាមិនច្រើនទេ តែសំខាន់ស្ទើរតែស្រក់ទឹកភ្នែកពេលគាត់ឃើញខ្ញុំលើកយកកន្រ្តកទឹកមាត់ត្រចៀកកាំ មុទិតា ហុចអោយគាត់ គាត់ប្រាប់ថា ឃ្លានណាស់យាយ ហ្សូ អើយ ចង់ញុំអាហ្នឹងយូរហើយ តែអត់មានលុយទិញ ?? ឥឡូវក្នុងនាមជាមិត្តភិក្តម្នាក់បានផ្តាំថា ត្រឹមអាហារហូបចុក សូមអោយគាត់ប្រាប់មក សម័យតេជោ ទៅហើយ ដាច់ខាតមិនអាចអោយប្រជាជនដាច់ពោះស្លាប់នឹងការអត់ឃ្លាន អត់អាហារឡើយ ...! ខ្ញុំសុំអោយគាត់ខិតខំប្រឹងព្យាបាលខ្លួនអោយជា បំភ្លេចរឿងអតីតកាលអោយអស់ កសាងជីវិតថ្មី អោយតែមានកំលាំង មានជីវិត ការងារមិនខ្វះធ្វើទេ លុយក៍មិនខ្វះចាយ បាយទឹកក៏មិនខ្វះហូបដែរ សំខាន់ត្រូវក្រោកឈរ រឹងមាំ...! ????ជូនពរគាត់អោយឆាប់ជា និង អាចមានឳកាសកសាងជីវិតថ្មី តាមរយៈទេពកោសល្យដែលគាត់មាន ???? Aaliyah Khao"។































