ពេលនេះបានដឹងការពិតហើយ...ចាហួយដែលជនជាតិចិនដើរចែកនៅផ្សារធំថ្មីនោះ តាមពិតទៅមិនមែនជាការពិតនោះទេ គឺប្អូនប្រុសគាត់កុហក ដើម្បីកុំឲ្យ...(មានវីដេអូ)
-

បន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គម ហើយក៏មានតារាចម្រៀង ឈួន សុវណ្ណឆៃ បានធ្វើការបង្ហោះវីដេអូ សូមឲ្យពុក ម៉ែ បង ប្អូនមានការប្រុងប្រយ័ត្នអំពីចាហួយដែលជនជាតិចិនបានឲ្យមកក្មេងញុាំនោះ ពេលបានដឹងការពិតហើយ នោះមិនមែនជាចាហួយនោះទេ គឺគេហៅថាស្លេម ដែលក្មេងរូបនោះបានភរម្តាយ ដោយសារតែខ្លាចម្តាយវាយ ព្រោះបានយកលុយទៅទិញរបស់លេងតែប៉ុណ្នោះ។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ponn Dany​ បានលើកឡើងថា​ "សូមចំណាយពេលវេលាបន្តិចដើម្បីស្តាប់ពត៍​មានពិតតាមការស្រាវជ្រាវរបស់គណៈកម្មការផ្សារធំថ្មីបានរកឃើញថាការបង្ហោះឃ្លីបវីដេអូរបស់លោកស្រី​ Chhoun Sovannchhai នេះជាការភ័ណ្ឌច្រលំទេ​ គឺកូនអាជីវករដែលទើបតែ​មានអាយុ៧ឆ្នាំរៀនថ្នាក់ទី១​ បានទៅ​ទិញស្លេម​នៅតូបលេខ I3-០៥០​ លក់តុក្កតាយក​មក​លេង​ ចំនួន៦កំប៉ុងហើយដល់ពេលចាស់ៗសួរក្មេង​នោះឆ្លើយកុហកថាចិនចែកអោយ​ ហើយបង្ខំអោយញាុំ​ តាមពិតក្មេងនោះនិយាយកុហកទេ​ ព្រោះគាត់ខ្លាចម្តាយដឹងថាយកលុយមកទិញ​របស់លេង​ សូមបងប្អូនកុំយល់ច្រលំ​ ព្រោះពត៍​មាននេះមិនពិតទេ​ របស់នេះមិនមែនជាចាហួយទេ​ គេហៅថាស្លេម​ ជារបស់ចិនមួយកំប៉ុងតម្លៃ២០០០រៀល​ ហើយរបស់អាមេរិកមួយកំប៉ុងតម្លៃ១០ដុល្លា​ ជារបស់ក្មេងលេង​ មានលក់នៅគ្រប់ទីផ្សរទាំងអស់​ ។" បើតាមការសារភាពរបស់ក្មេងប្រុសម្នាក់បានប្រាប់ពីការពិតថា "ប្អូនប្រុសបានប្រាប់ថា ចាហួយដែលបងប្អូន ក៏ដូចជាប្រិយមិត្តបានទស្សនានោះ​មិនមែន ជាការពិតនោះទេ ដោយប្អូនប្រុសបានរៀបរាប់ថា នោះគឺជារបស់លេង ព្រោះតែខ្លាចម៉ាក់វាយទើបប្អូនភរម៉ាក់ចឹងទៅ"។ ដូចនេះសូមបងប្អូនមេត្តាកុំយល់ច្រលំតទៅទៀតអី។

មានវីដេអូ៖ ប្រភព៖ Ponn Dany