ព្រោះតែជីវភាពក្រីក្រ​ ម្តាយឪពុកសុខចិត្តទុកអោយកូនៗនៅកំព្រា​ ទៅសីុឈ្នួលគេ​នៅស្រុកឆ្ងាយ
ណារ៉ា
-

ព្រោះតែជីវភាពក្រីក្រ​ ម្តាយឪពុកសុខចិត្តទុកអោយកូនៗនៅកំព្រា​ ទៅសីុឈ្នួលគេ​នៅស្រុកឆ្ងាយ ក្មួយៗបីនាក់បងប្អូន​ រស់នៅលើដីគេ​ ជញ្ជាំង​និងដំបូល​ក៏របស់គេ​ ក្តារក្រាលក៏របស់គេ​ មានតែគ្រោង​ គ្មានទ្វារ​ ម្តាយឪពុកគ្មានលទ្ធភាព​បានចាកចោល​ទៅសីុឈ្នួលគេ​នៅស្រុកឆ្ងាយ​ បួនប្រាំខែ​ទើបមកម្តង​ ទិញអង្ករ​ និងពងទាទុកអោយកូនបរិភោគ​ ។ សព្វថ្ងៃ​ ក្មួយប្រុសច្បង​ ឈ្មោះ​ គ្រឿន​ កែវ​ អាយុ​ ១៦ឆ្នាំ​ រាយមង​ ដាក់សន្ទូច​ រកក្តាមខ្យង​ ដើម្បីចិញ្ចឹម​ប្អូនៗ​ ពេលណារកមិនបា​ន​ បុកអំបិលម្ទេសហូបជាមួយបាយ​ ឬបបរ​ ទំរាំតែម្តាយឪពុកមកវិញ​ រស់នៅខ្វះភាពកក់ក្តៅ​ រងារហាលខ្យល់​ សាចភ្លៀងទទឹក​ ព្រោះរោងខ្ទមដែលម្តាយឪពុកសង់អោយនៅនោះ​ គ្មានជញ្ជាំងបាំងបិទជិត​ឡើយ នៅភូមិភ្នំលៀប​ ឃុំភ្នំលៀប​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។ សូមពុកម៉ែបងប្អូនសប្បុរសជន​ មានធម៌សប្បុរស​ ជួយកុមារក្រីក្រផង​ សូមទាក់ទងឧបត្ថម្ភ​ តាមរយៈ​ មូលនិធិ​ ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន​ ៖ ?Name : ទឹម រ័ត្ន (Ms. Tim Rath) ☎Mobile : 098 230 369 ; 087 230 369 ?Inbox Facebook : Ngin Peouv ✉E-mail : pcn.khmeramatak@gmail.com ?ACLEDA Bank: 3600-00-206313-1-8 ??? សូមអរគុណ ! Credit: Ngin Peouv