កូនប្រុសអកតញូ ដឹកម្តាយចំណាស់យកមកទំលាក់ចោលនៅមុខវត្តសំពៅមាស ទាំងកណ្តាលភ្លៀង..(មានវីដេអូ)
មានការស៊ែរចែករំលែកគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ពេលឃើញលោកអ៊ុំម្នាក់អង្គុយនៅកណ្តាលភ្លៀង ដែលប្រុសតរិច្ឆាន ឌុបគាត់មកទំលាក់ចោល ទាំងកណ្តាលភ្លៀង បង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដែលម្នាក់ៗមានការអាណិតអ៊ុំជាខ្លាំង តើកូនណាក៏ដាច់ចិត្តយកម្តាយមកទំលាក់ចោល នៅកណ្តាលភ្លៀង នៅមុខវត្តយ៉ាងកំសត់កាលពីថ្ងៃទី២៥ ខែមិថុនា នៅវត្តសំពៅមាស។
បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ជិន មុនីឧត្តម បានបង្ហោះរូបភាព និងវីដេអូឲ្យដឹងថា «អ្នកណាក៏ចិត្តដាច់ម្ល៉េះយកម្ដាយទុកចោលនៅវត្តសំពៅមាស ម៉ែគេម៉ែយើង»។ នៅក្នុងនោះក៏មានម្ចាស់គណនីហ្វេសប៊ុក Mola Zato Page បានលើកឡើងថា "ហេតុអីក៏ហ៊ានចិត្តដាច់ម្លេះ យកម្ដាយមកទុកចោលនៅវត្តសំពៅ ឃើញកូនគាត់ យកគាត់មកទុកចោលក្នុងវត្ត គាត់ដើរអត់រួចទេ ហើយមេឃកំពុងភ្លៀងទៀត ខ្ញុំបានទិញអាវភ្លៀងពាក់អោយគាត់ ហើយក៏លើកគាត់មកក្នុងវត្តសំពៅ កុដិលេខ៤ ម៉ែគេ ម៉ែយើង (ម៉ែចិញ្ចឹមកូន១០នាក់រស់ ចុះហេតុអីកូនចិញ្ចឹមម៉ែតែម្នាក់មិនរស់) ជួយ Share អេាយកូនៗគាត់បានឃើញផង"។ មានវីដេអូ៖ ដោយ៖ និស្ស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។