ប្អូនស្រី ម៉េង ជូរ ត្រូវងើបតាំងពីព្រឹកម៉ោង៤ ដើម្បីដើរមករៀនជារៀងរាល់ថ្ងៃ ពេលនេះប្អូនស្រីគ្រាន់តែចង់បានកង់មួយដើម្បីជិះមករៀន និង សំភារៈសិក្សាតែប៉ុណ្នោះ...(មានវីដេអូ)
ប្អូនស្រីម្នាក់អាយុ១៤ឆ្នាំ ត្រូវងើបតាំងពីម៉ោង៤ភ្លឺមករៀន ជារៀងរាល់ថ្ងៃ រាល់ថ្ងៃរស់ជាមួយនឹងលោកតា លោកយាយ មីង និងមានបងប្អូន៤នាក់ ។ បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ទេសចរណ៍សប្បុរសធម៌ បានធ្វើការសាកសួរទៅប្អូនស្រី ហើយប្អូនស្រីក៏បានប្រាប់វិញថា រាល់ថ្ងៃផ្ទះប្អូនស្រីនៅឆ្ងាយ ហើយប្អូនស្រីចង់បានកង់មួយគ្រាន់តែជិះមករៀន និងសំភារៈសិក្សា ព្រោះឪពុកម្តាយទៅធ្វើការនៅថៃអស់ហើយ រាល់ពេលផ្ងើរលុយមកម្តងៗបានត្រឹមតែ៤០០០ទៅ៥០០០បាតតែប៉ុណ្នោះ។ ប្អូនស្រី ម៉េង ជូរ បានពោលប្រាប់ក្រុមមនុស្សដែលចាប់អារម្មណ៍រូបគេនិងបានថតរូបគេបង្ហោះក្នុងបណ្តាញសង្គមនោះថារស់នៅជាមួយជីដូន ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រោះឪពុកម្ដាយរបស់ពួកគេចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
ប្រភព៖ ទេសចរណ៍សប្បុរសធម៌
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។