ជនជាតិចិនទៀតហើយ...ជនជាតិចិនម្នាក់បើករថយន្តដេញបុកម៉ូតូមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋព្រួតវាយ មួយដៃមួយជើងម្នាក់ របួសបែកមុខមាត់ សន្លប់ស្តូកស្តឹង នៅកោះពេជ្យ...
ភ្នំពេញ៖ កាលពីវេលាម៉ោង ជាង១១យប់ ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សាមួយកើតឡើងសាហាវដូចរឿងហុងកុងរវាង ជនជាតិចិនមួយក្រុម វាយគ្នាជាមួយសន្តិសុខកោះពេជ្រ បណ្ដាលឲ្យភាគីទាំងសងខាងរបួសធ្ងន់ស្រាលជិត១០នាក់ និងមានជនជាតិចិនម្នាក់សន្លប់ស្ដូកស្ដឹងផងដែរ ។
បើតាមសម្តីសមត្ថកិច្ចបានប្រាប់ថា ករណីហិង្សានេះបានកើតឡើង ត្រង់ចំណុចមុខហាងយីហោ “សៅដិន អ៊ិនធើណេសិនណល” (Southern International) ស្ថិតក្នុងទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសជនជាតិចិនដែលបង្កចុះពីលើរថយន្តដេញវាយម្ចាស់ម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរជួយអន្តរាគមន៍ព្រួតវាយមួយដៃមួយជើងម្នាក់រងរបួសបែកមុខមាត់ផងដែរ ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីសាកសួររកមូលហេតុដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយៈ និស្ស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។