កញ្ញ​ដេននី ក្វាន់​ ប្រាប់ថា ការស្លៀកពាក់ខុសគ្នាហើយចរិកថ្លៃថ្លូរក៏ខុសគ្នាដែរ...
-

តារាសម្តែងស្រីស៊ិចស៊ី កញ្ញា ដេននី ក្វាន់ ដែលពុកម៉ែ បង ប្អូនបានស្គាល់​ តាមរយៈសម្តែងជាច្រើន ហើយកញ្ញា ក៏បានជួយដល់មនុស្សចាស់ជរា និង ជនទីទាល់ក្រជាច្រើន ទៅតាមអ្វីដែលកញ្ញាអាចធ្វើបាន។ នៅលើហ្វេសប៊ុករបស់កញ្ញា​ ដេននី ក្វាន់ បានរៀបរាប់ពីនារីម្នាក់ដែលចូលចិត្តបង្ហាញពីភាពស៊ិចស៊ី ហើយត្រូវបានគេយករូបនាងមកប្រៀបធៀបជាមួយគ្នា ស្រាប់តែនៅលើគណនីហ្វេសប៊ុករបស់កញ្ញា​ បានរៀបរាប់ថា "ចង់ផ្តាំទៅមនុស្សមួយចំនួនតូចដែលចូលចិត្តយកខ្ញុំទៅប្រៀបធៀបនិងស្រីម្នាក់នេះ..មុននិយាយសូមបើកខួរក្បាលនិងគ្រាប់ភ្នែកមើលម្តងទៀតផង តើការស្លៀកពាក់របស់ខ្ញុំនិងស្រីម្នាក់នេះខុសគ្នាយ៉ាងណា? ហើយមួយណាថ្លៃថ្នូរជាង? ខ្ញុំជាអ្នកលក់ផលិតផលថែរក្សាសម្រស់ ធម្មតាថ្ងៃខ្លះខ្ញុំស្លៀកសុិចសុីបញ្ចេញស្បែកសខ្ចីរបស់ខ្ញុំវាមិនចំលែកនោះទេ...តែដែលចំលែកនោះខ្ញុំធ្លាប់តែឃើញគេលក់លីអូអាវទ្រនាប់គេដាក់តាំងលើម៉ារ៉ាកាំង តែនេះតាំងលើមនុស្ស ខ្ញុំអត់មានអីនិយាយច្រើនទេគ្រាន់តែចង់ប្រាប់ថាមនុស្សផ្សេងគ្នាកុំយកទៅប្រៀបធៀបព្រោះការថតរូបនិងការស្លៀកពាក់ខុសគ្នាហើយចរិកថ្លៃថ្នូរក៏ខុសគ្នាដែរ"

ប្រភព៖ ​Denny Kwan