ប្រទេសថៃ ៖ ពួកអ្នកជួយសង្គ្រោះ នាថ្ងៃទី២៧ មិថុនា ២០១៨ បាននាំគ្នាខិតខំបូមទឹកចេញពីរូងភ្នំដែលជន់លិចនៅភាគខាងជើងថៃ ជាកន្លែងដែលក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេបាបជាប់នៅក្នុងនោះចាប់តាំងពីប៉ុន្មានថ្ងៃមកហើយ។ ព្រះសង្ឃបាននិមន្តមកកាន់ទីនោះដើម្បីសូត្រធម៌បួងសួងសូមឲ្យអ្នកទាំងនេះរួចចាកផុតគ្រោះភ័យទាំងឡាយ ខណៈសាច់ញាតិគ្រួសារនៅតែមានសង្ឃឹមថា អាចជួយសង្គ្រោះពួកគេឱ្យបានឆាប់។ ក្មេងប្រុស១២នាក់នោះគឺមានអាយុពី១១ទៅ១៦ឆ្នាំ និងគ្រូបង្ហាត់បាល់ទាត់ពួកគេអាយុ២៥ឆ្នាំ បាននាំគ្នាចូលទៅក្នុងរូងភ្នំ THAM LUANG ស្ថិតនៅព្រំដែនជាមួយមីយ៉ាន់ម៉ា និងឡាវ ក្រោយពេលហាត់ទាត់បាល់នាថ្ងៃទី២៣ មិថុនា។ ការជួយសង្គ្រោះជួបការលំបាក ព្រោះតែភ្លៀងបន្តធ្លាក់ខ្លាំងរាំងខ្ទប់ច្រកចូលសំខាន់នៃរូងភ្នំនេះ ដែលមានបណ្ដាញក្រោមដីយ៉ាងស្មុគស្មាញ ហើយមានប្រវែងច្រើនគីឡូម៉ែត្រឯណោះ ។ រីឯអ្នកជួយសង្ក្រោះជាច្រើនរយនាក់នាំគ្នាខិតខំដាក់ម៉ាស៊ីនបូមទឹក ដើម្បីឲ្យទឹកក្នុងរូងភ្នំស្រក ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ពួកគេជួបការលំបាក ព្រោះភ្លៀងបន្តធ្លាក់ក្នុងតំបន់នោះឥតឈប់ឈរ។ អភិបាលខេត្តឈៀងរ៉ៃ លោក NARONGSAK OSSTTANAKORN ក្នុងសន្និសីទសារព័ត៌មានមួយនៅមុខរូងភ្នំថ្លែងថា ប្រតិបត្តិការជួយសង្គ្រោះពិតជាលំបាកខ្លាំងណាស់នាពេលនេះ។ ទឹកក្នុងរូងភ្នំលាយភក់ជាច្រើន ហើយមានខ្យល់អុកស៊ីហ្សែនខ្សោយ ហើយកុមារទាំងនេះតាមមើលទៅពិបាកសង្ឃឹមរកឃើញនៅរស់ណាស់ ។ លោកបញ្ជាក់ថា អ្នកមុជទឹកបរទេស៣នាក់ ដែលមានឯកទេសបានមកកាន់ទីនោះដែរ។ យោងតាមកងម៉ារីនថៃ ដែលចូលរួមសកម្មបំផុតក្នុងប្រតិបត្តិការជួយសង្គ្រោះនោះបានឱ្យដឹងថា ទឹកនៅក្នុងរូងភ្នំបន្តឡើងនាពេលយប់នោះរហូតដល់១៥សង់ទីម៉ែត្រថែមទៀត រួចតំបន់ទី៣ នៃបណ្ដាញរូងក្រោមដីពេលនេះត្រូវទឹកលិចអស់ទៀត។ ហើយបណ្ដាថ្ងៃដំបូងនៃការរុករកពុំអាចរកឃើញដានណាមួយនៃក្រុមនោះឡើយ។ ចំណែកអាជ្ញាធរយល់ថា ពួកគេអាចរត់ទៅឆ្ងាយក្នុងរូងភ្នំគេចពីទឹកជន់លិចក៏ថាបាន។ នៅច្រកចូលរូងភ្នំមានដាក់ប៉ាណូមួយថា ហាមមិនឲ្យមនុស្សម្នាចូលក្នុងរូងភ្នំនេះទេនារដូវវស្សា ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា។ បើតាមអាជ្ញាធរនិយាយថា ក្រុមបាល់ទាត់ក្មេងនេះមានឈ្មោះថា ក្រុមជ្រូកព្រៃ និងគ្រូបង្វឹកស្គាល់ទីនោះច្បាស់ណាស់។ អ្នកទី ១ ជាគ្រូបង្វឹក អាយុ ២៥ ឆ្នាំ បានទៅចាប់ប្រកេសព្រះនៅក្រោមរូងភ្នំ ប្រកេសមើលទៅដូចមាស ប៉ុន្ដែមិនមែនទេវាគឺជាមាសសំរិទ្ធ គាត់គិតថាជារបស់មានតម្លៃក៏ចាប់យកមក ប៉ុន្ដែវាជារបស់មានតម្លៃនៅក្នុងនោះ។ អ្នកទី ២ ភីរាក់ផាត់ អាយុ ១៦ ឆ្នាំ ទៅគូរវាសជើងលើជញ្ជាំង ហើយយកជើងជាន់ ដូចជាការប្រមាថ។ អ្នកទី ៣ ប្រាចាក់, អ្នកទី ៤ ណាត់ថាវុធ អាយុ ១៤ អ្នកទាំងពីរបានយកកាក់ជាមួយគ្នា ឃើញប្រាក់ក៏យកប្រាក់ មានទាំងកាក់ខ្មៅ និងកាក់ក្រហម យកមកដោយគិតថានឹងយកចេញពីរូងភ្នំ ប៉ុន្ដែក៏យកចេញមកមិនបាន។ អ្នកទី ៥ ភិផាត់ អាយុ ១៥ ឆ្នាំ បានហាមអ្នកទាំងនោះមិនឲ្យយករបស់ទាំងនោះចេញទៅ។ អ្នកទី ៦ ផានុម៉ាត អាយុ ១៣ ឆ្នាំ មិនយកអ្វីឡើយ កើតទុក្ខផង យំផង ព្រោះមិនចង់បានរបស់ទ្រព្យអ្នកដទៃ គឺគិតចង់ត្រឡប់ទៅផ្ទះវិញ។ អ្នកទី ៧ ដួងភិច អាយុ ១៣ ឆ្នាំ ខួរក្បាលខ្ពស់ ពេលកើតហេតុចេញមកមិនរួច ក៏បោះចូលទៅក្នុងទឹក ពេលនេះកើតទុក្ខខ្លាំងណាស់, អ្នកទី ៨ រួមគំនិតគ្នាគឺបោះចោលរបស់ចូលក្នុងទឹកអស់ហើយ។ អ្នកទី ៩ អាដុន អាយុ ១៤ ឆ្នាំ របស់នៅមានក្នុងហោប៉ៅ គឺជាកាក់ និងព្រះ។ អ្នកទី ១០ ផនឆៃ អាយុ ១៦ ឆ្នាំ បានគូរវាសជើង និយាយប្រមាថមើលងាយ។ អ្នកទី ១១ អេការ៉ាត់ អាយុ ១៤ ឆ្នាំ លួចប្រាក់ ប្រាក់វែងពណ៌ស មានរូបព្រះ បានយកទៅអួតមិត្តភក្តិ។ អ្នកទី ១២ ខានីន អាយុ ១១ ឆ្នាំ អត់យកអ្វីទាំងអស់ ដើរតាមគេ គេឲ្យមើលអ្វីក៏មើល។ អ្នកទី ១៣ មុងឃុន អាយុ ១៣ ឆ្នាំ គឺគិតតែពីយំ យករបស់មកហើយតែយកទៅណាមិនបាន ពេលកើតហេតុក៏ដាក់របស់ចុះ អង្គុយយំ៕
មានវីដេអូ៖ ប្រភព៖ kohsantepheapdaily