លោក Mark Prin ប៉ះជាមួយបុរសង្ហា សុវត្ថិ មុនីវណ្ណ អង្រួនឆាកតន្រ្តី នៅផ្សារទំនើបអុីអនសែនសុខ នៅថ្ងៃស្អែកនេះ...កុំភ្លេចណាចូលរួមទស្សនាទាំងអស់គ្នា
-

ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីល្បី លោក សុវត្ថិ មុនីវណ្ណ ដែលទទួលបានគាំទ្រជាច្រើនពីសំណាក់ប្រិយមិត្ត មិត្តនារី និងទទួលបានការច្រៀងស្ទើរតែគ្រប់គម្មវិធីនោះ កាលពីពេលព្រឹកមិញនេះ លោកក៏បានបង្ហើបដំណឹងមួយដ៏អស្ចារ្យទៀតហើយ គឺរូបលោក និងតារាប្រុសលោក Mark Prin នឹងអង្រួនឆាកតន្រ្តីម្តងនៅថ្ងៃទី២៩ មិថុនា ស្អែកនេះ។ ជំនួបគ្នារបស់លោក សុវត្ថិ មុនីវណ្ណ និងតារាប្រុសស្រស់សង្ហាលោក Mark Prin នឹងចាប់ដៃគ្នាធ្វើឲ្យឆាកតន្រ្តី នៅផ្សារទំនើបអុីអនសែនសុខ ដោយរូបលោកបានរៀបរាប់ថា "ជួបជាមួយខ្ញុំបាទ រួមជាមួយនឹងតារាមកពីប្រទេសថៃ លោក Mark Prin ក្នុងការបើកសម្ភោធហាង Superdry នៅកម្ពុជា ដែលធ្វើឡើងនៅក្នុងផ្សារទំនើបអុីអនសែនសុខ ជាន់ផ្ទាល់ដី។ ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2018 ចាប់ពីម៉ោង 6pm ដល់ម៉ោង 8pm"

ប្រភព៖​ Sovathmonivann