ប្អូនប្រុសម្នាក់បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ មិនចាញ់ម្ចាស់សំនៀងដើមប៉ុន្មាននោះឡើយ។ នៅក្នុងវីដេអូឃ្លីប ដែលម្ចាស់មានឈ្មោះថា Fin Lucky បានធ្វើការបង្ហោះវីដេអូមួយធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែសំនៀងស្រដៀងនឹងតារាចម្រៀងសាន់ដេ គឺលោក ខាន់ ជេមស៍ មែនទែន។ បទចម្រៀងដែលប្អូនរូបនេះលើកយកមកបកស្រាយនោះមានចំណងជើងថា "កន្លែងនេះ" កំពុងទទួលបានការគាំទ្រជាច្រើន ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយមានសរសើរថា "ច្រៀងពីរោះមិនចាញ់ម្ចាស់ដើម"។ យ៉ាងណាពេលនេះបុរសនោះត្រូវបានអ្នកភូមិដាក់រហស្សនាមថា «ខាន់ ជេមស៍ ទី២» ព្រោះតែសំលេងដូចទៅនឹងតារាចម្រៀងលោក ខាន់ ជេមស៍ខ្លាំងណាស់។ នៅក្នុងគណនី ដែលមានឈ្មោះថា Fin Lucky បានរៀបរាប់ថា "Cv បទ កន្លែងនេះ ពិរោះមិនពិរោះកុំថាអីថាវាន់ណាហិហិ ហែតុតែស្រលាញ់ style បងជេមស៍ពេកទើបឧស្សាយកបទគាត់មក CV នឹងទៅ សង្ឃឹមថា all fri ជួយ like & shaer អោយខ្ញុំផង!!!! #_Love_your_voice_my_idol_Khan_jame"
មានវីដេអូ៖ https://www.youtube.com/watch?v=SrnPMGIhOmk ប្រភព៖ Fin Lucky