ព្រឺក្បាលខ្ញាក់ៗ! ពេលដឹងប្រវត្តិគួរឲ្យខ្លាចនៃរូងភ្នំថាំហ្លួង ឃុំគ្រងរក្សាដោយព្រះម៉ែនាងដេក ដែលក្នុងរឿង ព្រះនាងចាក់សម្លាប់ខ្លួន រួចហូរឈាមរហូតដល់...
សីហា
-

អស់រយៈពេល ៦ ថ្ងៃ មកហើយក្មេងៗ ១៣នាក់ រួមជាមួយគ្រូបង្វឹកម្នាក់ដែលបានបាត់ខ្លួន ក្នុង រូង ភ្នំ ក្នុងខេត្ត ឈៀងរ៉ៃនៅតែរកមិនទាន់ឃើញខណៈដែលឪពុក ម្ដាយ និង សាច់ញាតិធ្វើពិធីបួង សួង បន់ស្រន់ នៅ មុខ រូប សំណាក់ ព្រះ ម៉ែ នាង ដេក សុំ ឲ្យ ជួយ បង្ហាញ ខ្លួន ពួក គេ មក វិញ។

រូបសំណាក់ ព្រះម៉ែនេះត្រូវគេជឿថាមានវិញ្ញាណដែលនៅតាមថែរក្សារូងភ្នំ នេះ ទាំង មូល។ យោង តាម រឿង ព្រេងនិទានថៃដកស្រង់ ដោយ កាសែត Khaosod ឲ្យ ដឹង ពី ប្រវត្តិ នៃ រូង ភ្នំ នេះថាដំបូងឡើយព្រះម៉ែ គឺជាម្ចាស់ក្សត្រីដ៏ស្រស់ស្អាតមួយអង្គដែលបានលង់ ស្រលាញ់ បុរសជារាស្ត្រសាមញ្ញម្នាក់រហូតដល់មានផ្ទៃពោះ។
ដោយ ដឹង ថា ក្ដី ស្រលាញ់ នេះមិនអាចទៅរួចព្រះនាង និង បុរសរូបនោះបានពង្រត់គ្នា រហូតគេចខ្លួនមកដល់រូងភ្នំនេះ ។ ប៉ុន្តែនៅពេលដែលបុរសជាប្ដីចេញទៅរកអាហារ ក៏ស្រាប់តែត្រូវព្រះ បិតារបស់ព្រះនាងចាប់បាននិងសម្លាប់ចោលតែម្ដង។ ដោយ ទ្រាំនឹងក្ដីឈឺចាប់មិនបានព្រះ នាងក៏សម្រេចចាក់សម្លាប់ខ្លួនរួចហូរឈាមរហូតដល់ស្លាប់ក្នុងរូងនេះតែម្ដង។ ក្រោយ មក ទៀតឈាមរបស់ព្រះនាងក៏បានក្លាយជាទឹកហូរកាត់រូងភ្នំចំណែកឯខ្លួនប្រាណរបស់ព្រះនាងបានក្លាយទៅជាភ្នំ ដែល ព័ទ្ធ ជុំវិញ រូង នេះ ដែល មើល ទៅ ដូច ជា រូប រាង ស្ត្រី កំពុង ដេក យ៉ាង អញ្ចឹង។
រយៈ កាល ក្រោយ ៗ មក ទៀត ប្រជាជនក្នុងតំបន់ចាប់ផ្ដើមជឿថាព្រលឹងរបស់ព្រះ នាងគឺជាអ្នក ឃុំ គ្រងនិងថែរក្សារូងភ្នំនេះ ហើយពួកគេគិតថាប្រហែលជាក្មេងៗទាំងនោះ ធ្វើមិនគប្បីចំពោះព្រះនាងទើបបណ្ដាលឲ្យបាត់ខ្លួនដូចនេះ។ ហេតុ នេះ ហើយទើបពួកគេនាំគ្នាធ្វើពិធីបួងសួងសុំឲ្យ ព្រះនាង បង្ហាញ ក្មេង ៗ នោះ មក វិញ៕