ថៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកជំនាញផ្នែករុករក និងផ្នែកផលិតកម្មសាធារណៈមកពីក្រុមហ៊ុន PTT បាននាំយកក្រុមជំនាញរបស់ខ្លួន ដើម្បីមកជួយរុករកក្រុមក្មេងៗ និងគ្រូបង្វឹក ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំ នៅខេត្ត Chiang Rai។ លោក Thana Saranvetchapan អ្នកជំនាញរបស់ក្រុមហ៊ុនខាងលើបានឲ្យដឹងថា ឧបករណ៍ហោះលើអាកាស៣គ្រឿង (ប្រភេទទំហំធំ២គ្រឿង និងទំហំតូច១គ្រឿង) ត្រូវបាននាំយកមកប្រើប្រាស់ក្នុងរុករកនេះ ហើយឧបករណ៍នេះវាមានបំពាក់កាមេរ៉ាអាច Zoom បានដល់៣០ដង និងមានប្រព័ន្ធចាប់កំដៅថែមទៀតផង ហើយវាថែមទាំងអាចផ្តិតយករូបភាពផែនទីលក្ខណៈ 3D ផងដែរ ដើម្បីងាយស្រួលបញ្ចូនព័ត៌មានដល់ក្រុមអ្នករុករក។ ក្រុមហ៊ុន PTT ក៏បានរៀបចំក្រុមជំនាញ២ក្រុមទៀត ដែលក្រុមទី១ជាក្រុមជំនាញ Robot ច្រមុជទឹក ដើម្បីស្គែនមើលផែនទីនៅក្នុងទឹក ជំនួយដល់ក្រុមអ្នកច្រមុជទឹក ដោយសារស្ថានភាពនៅទីនោះមានលក្ខណៈដីភក់។ ចំណែកឯក្រុមទី២ ជួយបង្ហូរទឹកចេញពីរូងភ្នំនោះ ដោយសារតែបច្ចុប្បន្នមន្ត្រីនៅទីនោះប្រើប្រាស់បំពង់បង្ហូរទឹកទន់ៗ ដែលអាចបូបទឹកចេញបានលឿន ដូច្នេះក្រុមហ៊ុនបានផ្តល់បំពង់ទឹកប្រភេទរឹងមានមុខកាត់ ២០០មីលីម៉ែត្រ ដើម្បីជួយបូមទឹកចេញពីច្រកចូលរូបភ្នំ៕
ប្រភព៖ komsan.khmernote