ប្រជាពលរដ្ឋនៅប្រទេសថៃកាន់តែមានភាពព្រួយបារម្ភពីការបាត់ខ្លួនក្មេងៗ ដែលជាហេតុមិនដឹងថាពេលនេះ តើពួកគាត់យ៉ាងណាទៅហើយនោះទេ? ការបាត់ខ្លួនរបស់ពួកគាត់នៅក្នុងរូងភ្នំ Tham Luang ប្រទេសថៃ បានស្ថិតនៅក្នុងភាពអាថ៍កំបាំងយ៉ាងខ្លាំង បើទោះបីជាក្រុមអ្នកស្រាវជ្រាវ ខំប្រឹងស្រាវជ្រាវយ៉ាងក្តី។ បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ThaiStar Cambodiafc បានរៀបរាប់ពីសង្ឃដីការបស់ព្រះសង្ឃមួយអង្គ ដោយព្រះអង្គបានប្រាប់ថា "ព្រះអង្គមួយអង្គដែលស្ថិតនៅក្នុងខេត្តកញ្ចានាបុរីបានសង្ឃដីកាថា : ធ្លាប់បានទៅរូងភ្នំនោះចំនួន ៤ដងរួចហេីយនិមន្តទៅលេីកចុងក្រោយបង្អស់ ព.ស 2558 ព្រោះកូនសិស្សលោកធ្លាប់ត្រូវខ្មោចចូលហេីយត្រូវធ្វេីពិធីនៅក្នុងនោះ តេជគុណបានមានសង្ឃដីកាបន្តទៀតថា នៅក្នុងរូងភ្នំនោះប្រាដកជាមានរបស់ដែលយេីងមិនឃេីញ ព្រោះពេលដែលនិមន្តចូលទៅមានអារម្មណ៍ថាមានអ្នកតាមមេីលគ្រប់ពេលវេលា ហេីយក៏មានវិញ្ញាណជាច្រេីននៅក្នុងរូងភ្នំនោះផងដែរ ។ ហេីយមូលហេតុដែលមិនទាន់រកក្មេងៗឃេីញដោយសារតែមានកម្លាំងអ្វីមួយបិទបាំង ហេីយម្យ៉ាងទៀតមានក្មេងម្នាក់ដែលធំជាងគេនៅក្នុងក្រុមទៅបំពាន់ម្ចាស់ម៉ែ (វត្ថុសក្តិសិទ្ធ) ដែលស្ថិតនៅច្រកចូលល្អាង ។ ព្រះសង្ឃដែលធ្លាប់និមន្តចូលល្អាងនោះបានបន្តទៀតថា នេះគឺជាការព្រមានរបស់ម្ចាស់ទីកន្លែងរឺក៏អ្នកថែរក្សាដែលក្មេងហ៊ានលលេងជាមួយម្ចាស់ម៉ែ ។ ក្មេងៗអាចនឹងនៅមិនឆ្ងាយពីកន្លែងដែលគេរកស្បែកជេីងនោះក៏ថាបានដែរ ហេីយក៏ជឿជាក់ដែរថាអ្នកទាំងអស់នោះអាចនៅមានជីវិត ព្រោះថ្ងៃស្អែកជាថ្ងៃសីល៍ចឹង១៣នាក់នោះអាចនឹងរកផ្លូវចេញបានហេីយ ទាំងអស់គ្រាន់តែជាការព្រមាន ។ Credit: Thai people ស្ថានភាពចុងក្រោយ មេកងទ័ពថ្មេីជេីងលេខ37បានរកឃេីញច្រក4ពីលេី តែ2ច្រកគឺត្រូវបានបិទជិតហេីយ 2ច្រកទៀតកំពុងស្ថិតក្នុងការពិនិត្យថាអាចសំរូតខ្សែចុះទៅបានរឺអត់ កងទាហានបានប្រេីប្រាស់ម៉ាស៊ីនបូបទឹកកំលាំងខ្លាំងដេីម្បីបូមទឹកចេញពីល្អាងនោះ តែភ្លៀងធ្លាក់ពេញមួយថ្ងៃសំរាប់ថ្ងៃនេះតាមការព្យាករណ៍ ទឹកឡេីងលឿនណាស់ 1ម៉ោងឡេីង15សង់ទីម៉ែត ជាហេតុធ្វេីអោយមានការលំបាក់សំរាប់ការសង្គ្រោះ។ -អាមេរិកនឹងបញ្ចូនតាមកំលាំងទាហានជេីងទឹកមកជួយបន្ថែមទៀតពីកោះហាវ៉ៃមក ក្នុងបំណងស្វែងរកក្មេងដែលបាត់ខ្លួននិងគ្រូបង្វឹកបាល់ទាត់របស់គេ។ -តាមពិតគេបានឃេីញសញ្ញាដោយស្បែកជេីងរបស់ក្មេងៗធ្វេីជាសញ្ញាព្រួញមុពេលពួកគេចូលទៅក្នុងរូងភ្នំនោះ។ -មេបញ្ជាការទាហានសង្គ្រោះស្នេីអោយមានការប្រយត្ន័ក្នុងការចាញ់កលពួកបោកប្រាស់ព័ត៌មានក្នុងFacebook ដែលមានសាយភាយព័ត៌មានក្លែងក្លាយច្រេីន រហូតដល់ មានការប្រមូលលុកាកថែមទៀត ។ ——— បេីរស់ឃេីញមនុស្ស បេីស្លាប់ត្រូវឃេីញសាកសព —— ក្រុមសង្គ្រោះនៅតែបន្តការរុករកក្មេងមួយក្រុមនិងគ្រូរបស់គេ13នាក់នៅក្នុងរូងភ្នំ Tham Luang បេីទោះជាស្ថានភាពលំបាក ភ្លៀងទឹកហូរចូលបន្តយ៉ាងណា ដោយរូងភ្នំស្ថិតនៅតំបន់MAE SAIខេត្តChiang Raiភាគខាងជេីងប្រទេសថៃ។ ក្រុមសង្គ្រោះកំពុងតស៊ូជាមួយភ្លៀងយ៉ាងគំហុកនៅថ្ងៃពុធនេះ ដោយមិនព្រមឈប់ ហេីយបន្តធ្វេីការឆ្លាសគ្នា24ម៉ោងលេី24ម៉ោង និងប៉ុន្មានក្រុមទៀតដេីរឡេីងភ្នំកាត់ព្រៃទៅរកច្រកផ្សេងទៀតដែលអាចអោយគេចូលទៅក្នុងរូងនោះបាន។ពួកគេបាត់ខ្លួនតាំងពីថ្ងៃសៅរ៏មក បេីគិតទៅ5ថ្ងៃហេីយ ដែលមិនមានដំណឹងបានត្រឹមឃេីញកង់ កាបូបនិងស្បែកជេីងទាត់បាល់ប៉ុណ្ណោះ។ ក្រុមសង្គ្រោះជាង1000នាក់ មានទាហានជេីងគោកនិងជេីងទឹក បានដាក់ពង្រាយដេីររកគ្រប់ទីកន្លែង ដេីម្បូីស្វែងរកពួកគេ តែនៅមិនទាន់ឃេីញសូម្បីស្រមោល។យប់មិញនេះទឹកឡេីង15cm ទៀតហេីយដែលធ្វេីអោយការសង្គ្រោះជួបឧបសគ្គ។ ក្មេងអាយុចន្លោះពី១១-១៦ឆ្នាំនិងគ្រូរបស់គេម្នាក់ទៀតទាំងអស់១៣នាក់ក្រោយបញ្ចក់ការហ្វឹកហាតិបាល់ទាត់ គេនាំគ្នាទៅលេងនៅរូងភ្នំTham Luangដែលស្ថិតនៅតំបន់ឧទ្យានជាតិខេត្តឆៀងរ៉ៃក្បែព្រំដែនភូមានិងឡាវភាគខាងជើងប្រទេសថៃខណៈពេលមានព្យុះភ្លៀងយ៉ាងខ្លាំងនៅថ្ងៃសៅរ៏សប្តាហ៏មុននេះ ដោយបង្ខាំងពួកគេជាប់នៅក្នុងរូងនោះដោយសារទឹកជំនន់ឡើងលឿន នឹងបន្ថយទុកកង់ កាបូបនិងស្បែកជើងរបស់ពួកគេនៅមាត់រូង។ ខាងក្រោមនេះជាស្ថានភាពរូងភ្នំ https://www.youtube.com/watch?v=EwvBRAkVKgQ Credit : Coco Plus"។
ប្រភព៖ ThaiStar Cambodiafc