The Nation៖ ការរុករកនៅតែបន្ត ក្នុងការរុករកក្មេងដែលបានបាត់ខ្លួននៅក្នុងរូងភ្នំនោះ ។ បើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន The Nation នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នេះបានអោយដឹងថាការរុករកចាប់ផ្តេីមបន្ត ទៀតហេីយដោយប្រេីប្រាស់គ្រប់មធ្យោបាយទាំងអស់ ពេលនេះគឺទាហានប្រេីឆ្កែហិតក្លិន ទ័ពថ្មេីរជេីង៤៥នាក់ និងទាហានព្រំដែនមួយចំនួនទៀត បានឡេីងទៅលេីកំពូលភ្នំដេីម្បីរកច្រកផ្សេងៗទៀតដែលអាចចូលទៅកាន់រូងភ្នំបាន ក្រៅពីជ្រមុចទឹកក្នុងរូងភ្នំដេីម្បីរកជីវិតទាំង១៣នោះ។ គេបានប្រទះ ឃេីញប្រហោងដង្ហេីមភ្នំ៣ និងច្រក២ផ្សេងទៀត ដែលកំពុងធ្វេីការត្រួតពិនិត្យដេីម្បីទំលាកឧបករណ៍ចាប់កំដៅចូលទៅតាមប្រហោងខ្យល់នោះ ដែល ជាឧបករណ៍ប្រេីក្នុងការរុករកមនុស្សនៅពេលរញ្ជួយដី បេីសិនជាក្មេងៗនៅ monitor នឹងអាចចាប់កំដៅក្មេងៗបង្ហាញនៅក្នុង monitor ឃេីញភ្លាម។ ហេីយព័ត៌មានក្រៅផ្លូវការគឺបានប្រទះឃេីញមួកមួយ ខំតែអរ តែបានសួរទៅកាន់អាណាព្យាបាលក្មេងគឺមិនមែនជាមួករបស់ក្មេងៗទេ៕
ប្រភព៖ camnews.asia