គិតទៅៗដូចខ្វះរបស់លួចចឹង!!! ឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជាអ្នកលួច និងម្នាក់ទៀតអ្នកទិញ ក្នុងករណីលួច ខ្ចៅប៊ូឡុង ចាប់តផ្លូវរថភ្លើង
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជាអ្នកលួច និងម្នាក់ទៀតអ្នកទិញ កាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៨នេះ ស្ថិតត្រង់ចំណុចស្ថានីយ រថភ្លើង ក្នុងភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លើករណីលួចខ្ចៅប៊ូឡុងចាប់តផ្លូវ រថភ្លើងជាច្រើន ។
សំណាងហើយ ដែលរថភ្លើងមិនបានឆ្លងកាត់ កន្លែងដែលជនសង្ស័យ លួចដោះប៊ូឡុង ពីផ្លូវរថភ្លើង កុំអីមិនដឹងអាយុជីវិត មនុស្សប៉ុន្មាននាក់ទេ ដែលត្រូវរងគ្រោះ។ សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះសូ ផុន (ជាអ្នកលួចដោះខ្ចៅតាមផ្លូវរថភ្លើង) និងម្នាក់ទៀតឈ្មោះប៉ក់ សារួន អាយុ៤៨ឆ្នាំ (ជាអ្នកទិញ)ទាំង២នាក់រស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចសាកសួរ និងចាត់ការតាមនីវិធី ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។