ថៃ៖ ព្រះសង្ឃដែលនាងដេកទៀមទារអោយនិមន្តទៅរូងភ្នំរកក្មេងៗដោយខ្លួនឯងនោះ កាលពីល្ងាញមិញតេជគុណបាននិមន្តមកធ្វេីពិធីរួចរាល់ហេីយ ហេីយបានបញ្ចប់ពិធីមុននេះឯង ( around 9pm) គាត់បានមានសង្ឃដីកាថា : ក្មេងៗនៅមិនឆ្ងាយពីកន្លែងធ្វេីពិធីទេ ហេីយនៅរស់ទាំងអស់គ្នា គ្រាន់តែគេបាំងមិនអោយយេីងមេីលឃេីញតែប៉ុណ្ណោះ តែលោកបានបញ្ជាក់ទៀតថាក្មេងៗអាចនៅជិតៗនេះម្តុំភាគខាងត្បូង ។ ក្នុងពិធីមានតែចាស់ទុំ និង អ្នកសំខាន់ៗរួមទេ ព្រោះពិធីត្រួវធ្វេីដោយស្ងប់ស្ងាត់មិនអោយមានភាពរញ៉េរញ៉ៃបានទេ ហេីយអ្នកដែលចូលរួមត្រូវធ្វេីចិត្តអោយស្ងប់ សមាធិ និង អធិដ្ឋានទាំងអស់គ្នាដេីម្បីសុំអោយក្មេងៗចេញមកវិញ។ ( Added) ហេីយមានរឿងចៃដន្យ១ដែលយេីងគិតថាជារឿងចៃដន្យលេខឡានដែលព្រះសង្ឃជិះមកមានលេខ *013 គួរអោយជឿទេ? អ្នកខ្លះដែលមេីលក្នុង live បានលឺសម្លេងមនុស្សស្រីយំខ្លាំង (យំម៉េចកេីតបេីគេមិនអោយបញ្ចេញសម្លេងផ្តេសផ្តាសផង)…. រឿងអបិយជំនឿមានពិត (Repost ពត៌មានខាងក្រោមម្តងទៀតសម្រាប់អ្នកមិនទាន់ដឹងដេីមទងនៃរឿង) កាលពីថ្ងៃអង្គារបានលេចលឺពត៌មានដែលមានព្រះសង្ឃមួយអង្គធ្លាប់និមន្តចូលទៅក្នុងរូងភ្នំនោះ ហើយបានមានសង្ឃដីកាថាក្មេងៗនឹងរកផ្លូវចេញបាននៅក្នុងថ្ងៃសីល៍ ។ តែផ្ទុយទៅវិញការរង់ចាំក្មេងមកវិញក្នុងថ្ងៃសីល៍នោះពុំបានកើតឡេឡើងទេ ហើយក្រុមការងារទាំងអស់នៅតែបន្តរកដល់ថ្ងៃនេះ និងចាប់ផ្តើមធ្វើការខួងរូងភ្នំនៅថ្ងៃនេះផងដែរ។ រហូតអ្នកមួយចំនួនឆ្ងល់ថា : ហេតុអ្វីបានជាការទស្សទាយថាក្មេងនឹងចេញមក តែដល់ថ្ងៃសីល៍បែរជាមិនឃើញទៅវិញ? ( បកប្រែសង្ខេបចេញពីប្រភពពត៌មាននៅប្រទេសថៃ) កាលពីម្សិលមិញមានប្រភពពត៌មានមួយបានអោយដឹងថា : មានអ្នកសារពត៌មានមួយបានចុះទៅយកពត៌មានពីព្រះសង្ឃអង្គនោះម្តងទៀតដែលទាក់ទងទៅនឹងពត៌មានចាស់ដែលមិនបានកេីតឡេីងដូចតេជគុណនិយាយនោះ។ កាលពីយប់ថ្ងៃពុធព្រះសង្ឃចង់ជ្រាបថា តើក្មេងៗទទួលការដោះលែងរួចរាល់រឺនៅក៏តេជគុណបានធ្វើនៅពិធីដែលធ្វើទៅតាមជំនឿ “ លោកមានកូនសិស្សលោកម្នាក់ ដែលមានខ្មោចតាមជាប់ខ្លួនរហូត ហើយបានអញ្ជើញវិញ្ញាណនោះវាទៅសាកសួរវិញ្ញាទាំងឡាយក្នុងរូងភ្នំនោះ” ។ កូនសិស្សលោកអង្គុយស្ងាត់មួយភ្លែតក៏មានខ្មោចមួយទៀតមកចូលខ្លួនភ្លាមហើយព្រះសង្ឃក៏ចាប់ផ្តើមសួរថាតើក្មេងៗបាត់ទៅណា តែកូនសិស្សលោកដែលត្រូវខ្មោចចូលនោះបានត្រឹមតែក្រវីក្បាលទៅមកហើយបាននិយាយថាពួកគាត់ជាអ្នកជ្រើសរើសដើរចូលដោយខ្លួនទេ។ បន្ទាប់មកព្រះសង្ឃគិតថាការចរចារជាមួយខ្មោចវាមិនបានផលអីទេទើបតេជគុណសម្រេចចិត្តដកខ្លួនចេញមកសិន និងរកកូនសិស្សម្នាក់ទៀតដែលធ្លាប់មានបញ្ហានៅទីនោះដើម្បីសួរជាលើកទី២។ មួយសំបក់ក្រោយក៏កូនសិស្សនោះក្រាបសំពះព្រះសង្ឃ ( នាងដេកបានចូលខ្លួនកូនសិស្សលោក) ព្រះសង្ឃ : លឺសម្លេងឪទេ នាងដេក : (ងក់ក្បាល) ព្រះសង្ឃ : ក្មេងៗដែលបាត់ក្នុងរូងភ្នំនឹងដឹងថានៅម្តុំណាអត់? នាងដេក : (ងក់ក្បាល) ព្រះសង្ឃ : រូងនឹងវាធំកូនប្រាប់មកថានៅម្តុំរ៉ាក់រឺជ្រៅ នាងដេក : រ៉ាក់ ព្រះសង្ឃ : ថ្ងៃណាគេបានចេញ? នាងដេក : គេមិនអោយចេញ តទៀតនាងដេកក៏មិនបានប្រាប់ពីមូលហេតុដែលក្មេងៗចេញមិនបានទេ តែបានប្រាប់អោយព្រះសង្ឃអង្គនោះចូលទៅក្នុងរូងដោយខ្លួនឯងទើបក្មេងៗអាចចេញមកបាន តែព្រះសង្ឃបានប្រកែកមិនព្រមចូលទៅទីនោះទេព្រោះពេលនេះស្ថានការកំពុងតែតាងតឹងតេជគុណមិនមានតួនាទីអីដែលអាចចូលទៅទីនោះទេ តែនាងដេកនៅតែនិយាយដដែលៗអោយព្រះសង្ឃចូលទៅ រហូតដល់គាត់មានសង្ឃដីកាថាគេមិនអោយគាត់ចូលទេហើយម្យ៉ាងទៀតក៏គ្មានអ្នកណាជឿគាត់ដែរ។ ហើយនាងដេកបានបញ្ជាក់ថានាងចង់អោយព្រះសង្ឃចូលទៅរូងភ្នំដើម្បីដោះដូរខ្លួនជាមួយក្មេងៗទាំងអស់ដែលបានបាត់ខ្លួនទៅ តែព្រះសង្ឃមិនហ៊ានធានាទេថាបើទៅហើយនឹងយកក្មេងៗចេញមកបាន តែតេជគុណជឿថារឿងបែបនេះមិនអាចមានសិទ្ធចូលទៅរវល់ជាមួយគេបានទេ។ បន្ទាប់ពីហេតុការណ៍បានផ្សព្វផ្សាយលើហ្វេសបុកមានមនុស្សមួយចំនួនបាននិយាយថា មូលហេតុដែលចង់អោយព្រះសង្ឃអង្គនោះចូលទៅដោះដូរខ្លួនព្រោះ 1. មានអ្នកធ្លាប់បាត់ខ្លួន ៧យប់ ៧ថ្ងៃ នៅក្នុងរូងភ្នំនោះហើយត្រូវបានព្រះសង្ឃអង្គនេះជួយទើបបានចេញមកវិញបាន 2. កាលពីថ្ងៃពី ៦ មិថុនា ២០១៥ តេជគុណបានថ្វាយព្រះពុទ្ធរូបអង្គដើម្បីជាវត្ថុសក្តិសិទ្ធឃុំគ្រង់នៅទីនោះ ដែលជាហេតុធ្វើអោយវិញ្ញាណនៅមិនស្ងប់ទើបមករករឿងបែបនេះ រឿងនេះគ្រាន់តែជាការនិយាយរៀបរាប់ខ្លីៗដែលដកស្រង់ពីប្រទេសថៃដែលជារឿងដែលយើងគួរពិចារណាដោយខ្លួនឯងតាមការគួរ មិនថារឿងអបិយជំនឿ រឺ វិទ្យាសាស្រ្តទេ ជឿរឺមិនជឿស្ថិតលើការគិតរបស់បុគ្គលរៀងៗខ្លួន។
ប្រភព៖ camnews