ខ្លោចចិត្តណាស់...សិល្បះខ្មែរបុរាណខ្មែរ ដែលកូនខ្មែរភាគច្រើនមិនសូវអើពើរ «ឱ! ល្ខោនខោល អ្នកជាអ្នកណា?»
ភ្នំពេញ៖ ដោយចម្រៀងសម័យវាយលុកយ៉ាងសន្ធាប់ ធ្វើឲ្យសិល្បៈទម្រង់បុរាណមួយចំនួន ស្ទើរតែបាត់បង់ ព្រោះតែក្មេងជំនាន់ក្រោយមិនសូវចាប់អារម្មណ៍ សិក្សារៀនសូត្របន្តឡើយ តួយ៉ាងល្ខោនខោល ស្រែកសួរថា «ឱ! ល្ខោនខោល អ្នកជាអ្នកណា?»។ រំពេចនោះ បុរសម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Khom Sokkhaythit» ដែលជាអ្នកសិក្សា និងស្រលាញ់ទម្រង់សិល្បៈល្ខោនខោលបានចេញមុខប្រាប់ថា «ល្ខោនខោលជារបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់គ្នា»។ គ្រូល្ខោនខោលម្នាក់ធ្លាប់ថា «មូលហេតុដែលមិនសូវមានអ្នករៀន ព្រោះតែគ្មានទីផ្សារ ចេញសម្តែង»។ ទន្ទឹមនោះ ប្រភពដដែល ទទូចឲ្យម្ចាស់កម្មវិធីជួលទម្រង់ល្ខោននេះផង ដើម្បីជាការចូលរួមលើកតម្កើងទម្រង់សិល្បៈបុរាណ។
ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។