ជិតដល់ថ្ងៃខួបកំណើត នៅ សូនីតា រៀបចំបាយ ម្ហូប ជូនចាស់ៗនៅក្នុងភូមិ ថែមទាំង...
-

តារាសម្តែងស្រីស្រស់ស្អាត និងមានប្រជាប្រិយភាព កញ្ញា នៅ សូនីតា កំពុងតែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រជាច្រើន និងក្តោបបានតំណែងជាតួសម្តែងក្នុងរឿងភាពជាច្រើនផងដែរ។ កាលពីពេលថ្មីៗនេះ កញ្ញា ក៏បានបង្ហោះសារ​និង រូបភាពជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក និងទង្វើរមនុស្សធម៏មួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែមានការពេញចិត្ត និងសរសើរមិនដាច់ពីមាត់។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ កញ្ញាបានរៀបចំធ្វើម្ហូបជាច្រើនមុខ រៀបចំជូនយាយៗ តា នៅក្នុងភូមិជួបជុំគ្នាពិសារអាហារមួយពេលដ៏មានឲ្យជាតិរស់ និង ភាពកក់ក្តៅ។ មិនតែប៉ុណ្នោះតារាស្រីរូបស្រស់ម្នាក់នេះ ក៏មានថវិកាតិចតួចជូនចាស់ៗ និងក្មេង នៅក្នុងភូមិផងដែរ។

មានវីដេអូ៖ ដោយ៖ និស្ស ប្រភព៖ ហ្វេសប៊ុក កញ្ញា នៅ សូនីតា