អ្នកនាង ប៉េងប៉ោង ប្រាប់ថា ផ្ទះថ្មីរបស់លោកប៉ា ជិតរួចរាល់ហើយ កូនៗសប្បាយចិត្តណាស់...
តារាកំប្លែងជើងចាស់នាយវីតាមីនសេ បានទទួលមរណភាពដោយសារជម្ងឺមហារីកអស់ពេលជាង ៣ខែមកហើយ ដែលក្រុមគ្រួសារ សោកស្តាយ និងក្រៀមក្រំជាទីបំផុតពី ជាពិសេសប៉េងប៉ោងដែលជាកូនស្រី។ ចេតីយដែលជាផ្ទះថ្មីអោយលោកនាយ វីតាមីនសេ នៅវត្តព្រះបារមី មង្គត់បុរី កាបិលភ័ស្ស ដែលជាទីបូជាសពរបស់លោកក្នុងពេលទទួលមរណភាព ស្ថិតនៅម្ដុំទឹកថ្លា ដែលត្រូវចំណាយទឹកប្រាក់ប្រមាណជាង ២ម៉ឺនដុល្លារ ដោយថ្លៃសាងសង់អស់ប្រមាណជាង១៨០០០ពាន់ និងសរុបទាំងដី និងការចំណាយផ្សេងទៀតៗ គឺប្រមាណជាង២៤០០០ដុល្លារទម្រាំរួចរាល់។ ជាក់ស្តែងដោយយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងប៉េងប៉ោងបានឲ្យដឹងថា៖ «ផ្ទះថ្មីលោកប៉ារួចរាល់បាន៩០%ហើយកូនៗសប្បាយចិត្តណាស់ព្រោះទាន់ពេលវេលាដែលត្រូវធ្វើបុណ្យឆ្លងហើយថ្ងៃទី៨-៩ ខែកក្កដា ឆ្នាំ២០១៨»៕
ប្រភព៖ peng porng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។