ករណីក្រុមកីឡាករអាយុចន្លោះពី១១ឆ្នាំដល់១៦ឆ្នាំ ទាំង១២ និងគ្រូបង្វឹកម្នាក់ បានជាប់នៅក្នុងរូងភ្នំ “នាងដេក” អស់រយៈពេលជាង ២សប្តាហ៍ ជាដំណឹងមួយដែលកំពុងតែកក្រើកនិងទទួលបានការចាប់អារម្មណ៍ខ្លាំងទូទាំងពិភពលោក។ ដោយទោះបីជារកឃើញក្មេងៗក្តីក៏ការរកវិធីយកក្មេងៗចេញក៏ជាការស្មុគស្មាញខ្លាំង បើមិនប្រញាប់យកចេញនោះទេ ទឹកភ្លៀងអាចនឹងធ្លាក់ជាបន្តហូរចូលរូងភ្នំ ដែលអាចបន្តជាហានិភ័យខ្ពស់។ នៅពេលលឺអំពីស្ថានភាពរបស់ក្មេងៗនិងគ្រូបង្វឹកដែលជាប់នៅក្នុងរូងភ្នំ វេជ្ជបណ្ឌិតជនជាតិអូស្ត្រាលីលោក Richard Harris បានយកពេលឈប់សម្រាក ហើយបានធ្វើការស្ម័គ្រចិត្តធ្វើដំណើរទៅកាន់រូងភ្នំ នៅជាមួយក្មេងៗ និងគ្រូបង្វឹក រយៈពេល៣ថ្ងៃដើម្បីពិនិត្យមើលសុខភាពក្មេងៗ ព្រមទាំងគ្រូបង្វឹក ជាពិសេសលោក Richard Harris ក៏ជាអ្នករកវិធីរំដោះក្មេងៗចេញពីរូងភ្នំដោយជោគជ័យ។ ប៉ុន្តែនៅថ្ងៃអង្គារ ដែលជាថ្ងៃជួយសង្រ្គោះក្មេងប្រុស ១២នាក់ និងគ្រូបង្វឹកម្នាក់ ចេញពីរូងភ្នំបានដោយសុវត្ថិភាពនោះ ក៏ជាថ្ងៃដែលឪពុករបស់លោក បានទទួលមរណភាព។ ដោយយោងតាមការបង្ហោះរបស់ Thai NavySeal បានឲ្យដឹងថា ឪពុករបស់លោក Harris បានទទួលមរណភាពប៉ុន្មានម៉ោងក្រោយពេលដែលការសង្គ្រោះយកក្មេងចេញបានជោគជ័យ។ ដំណឹងនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គម និងប្រជាជនទូទាំងពិភពលោកសម្តែងការសោកស្តាយ គួរបញ្ជាក់ផងដែរថាលោក Harris ជាអ្នកមានជំនាញខាងមុជទឹកជាង៣០ឆ្នាំ និងជាគ្រូពេទ្យផងដែរ គាត់នឹងត្រូវប្រញាប់ត្រលប់ទៅផ្ទះវិញដេីម្បីធ្វេីបុណ្យសពអោយឪពុកនៅអូស្ត្រាលី។ ក្នុងនាមតំណាងកងទ័ពបញ្ជាការពិសេសខាងជេីងទឹក សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់លោករីឆាត ហេរីស លោកគ្រូពេទ្យ ជនជាតិអូស្ត្រាលី ដែលបានបាត់បង់ឪពុកទទួលមរណៈភាពក្នុងកំឡុងពេលដែលលោកគ្រូពេទ្យមកជួយធ្វេីការប្រតិបត្តិភារកិច្ចនាំក្មេងទាំង១៣ក្រុមបាល់ទាត់ជ្រូកព្រៃ មកផ្ទះវិញ ជាមួយពួកយេីងក្នុងរូងភ្នំណាងណនលេីកនេះ ។ សូមអោយវិញ្ញាណខណ័្ឌលោកឪពុករបស់លោកគ្រូពេទ្យទៅកាន់ថានសុខគតិភព ជានិរន្តរ៍ ។
ប្រភព៖ ladbible