កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនគ្រូបង្រៀនម្នាក់ ក្នុងករណីញុះញង់ដល់ប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោត
-

គ្រូបង្រៀនម្នាក់​ត្រូវបាន​ កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង​ ឃាត់ខ្លួននៅយប់ថ្ងៃទី​៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ក្រោយពីគ្រូម្នាក់នេះ បានញុះញង់ដល់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

សមត្ថកិច្ចនគរបាល ​ខេត្ត​កំពង់ឆ្នាំង​ បា​នបញ្ជាក់ថា គ្រូបង្រៀនរូបនេះមានឈ្មោះ អ៊ុ សាវ៉ាន បង្រៀននៅអនុវិទ្យាល័យ​ ត្រពាំងចាន់​ ឃុំ​ត្រពាំងចាន់​ ស្រុក​បរិបូរណ៍​ ជាអតីតជំទប់ទី២ ឃុំឆ្នុកទ្រូផងដែរ​ ។​ ការឃាត់ខ្លួនបុគ្គលរូបនេះ បានធ្វើឡើង​នៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង​ ។​
បន្ទាប់ពីបានឃាត់ខ្លួនហើយ សមត្ថកិច្ចបានធ្វើការអប់រំគាត់ រួចអោយធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តល្មើសច្បាប់តទៅទៀត​ ។